ស្រី​លង្កា​បដិសេធ​ចំពោះ​ការ​ចោទ​ថា​ទាហាន​ខ្លួន​ប្រព្រិត្ដ​សកម្មភាព​រំលោភ និង​ធ្វើ​ទារុណ​កម្ម

លោក ​ឧត្ដម​នាវី Thisara Samarasinghe ស្នង​ការ​ជាន់​ខ្ពស់​នៃ​ប្រទេស​ស្រី​លង្កា​ប្រចាំ​នៅ​ប្រទេស​អូស្រ្ដាលី​បាន ​បដិសេធ​ចំពោះ​ការ​អះអាង​ជា​ច្រើន​ដែល​ថា ប្រទេស​ស្រី​លង្កា​នៅ​តែ​បន្ដ​ប្រើ​វិធី​រំលោភ​សេព​សន្ថវៈ និង​ការ​ធ្វើ​ទារុណ​កម្ម​ប្រឆាំង​នឹង​ជន​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​គាំ​ទ្រ​ក្រុម​បះ​បោរ​ខ្លា​ទមិឡ អស់​ពេល​៤​ឆ្នាំ​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​លែង​មាន​សង្រ្គាម​ស៊ីវិល​តទៅ​ ទៀត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ បាន​ផ្អែក​ភស្ដុតាង​នៅ​ក្នុង​របាយការណ៍​លើ​ករណី​ចំនួន​៧៥​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រំលោភ​សេព​សន្ថវៈ និង​ការ​ធ្វើ​ទារុណ​កម្ម​ផ្សេង​ទៀត​ទៅ​លើ​ជន​ជាតិ​ខ្លា​ទមិឡ​ដែល​ជាប់​ការ​ ឃុំ​ឃាំង​ ដោយ​អង្គការ​​នេះ​និយាយ​ថា ជាអំពើ​របស់​​កង​កម្លាំង​សន្ដិសុខ​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា ករណី​ភាគ​ច្រើន​គឺ​មាន​ការ​បញ្ជាក់​​ដោយ​ភស្ដុតាង​វេជ្ជ​សាស្រ្ដ។

តែ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​ អូស្រ្ដាលី​ លោក​ឧត្ដម​នាវី​ Samarasinghe បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​អះ​អាង​បែប​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close