ពលរដ្ឋបុរីកីឡា ៥នាក់ចូល​ជួបពិភាគ្សាជាមួយ​មន្ត្រី​សាលារាជធានីភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​ ៦​ មីនា​ ២០១២ ប្រជា​ពល​រដ្ឋ​បុរីកីឡា ចំ​នួន​៥​នាក់​ត្រូ​វ​បាន​មន្ត្រី​សាលា​រាជ​ធានី​​ភ្នំ​ពេញ​ហៅ​ចូល​​ជួប​ធ្វើការ​​ពិភាគ្សា​ដើម្បី​ដោះ​ស្រាយ​លើ​បញ្ហា​ផ្ទេរ​លំ​នៅ​ស្ថាន​ ដោយ​មាន​ប្រជា​ពល​រដ្ឋ​ប្រ​មាណ​ ១០០នាក់បាន​​នាំ​គ្នា​ទៅ​​រង់​ចាំ​លិទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​នោះ​ ​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ​។

ប្រជា​ពល​រដ្ឋ​បុរី​កី​ឡា​ជាង​ ៣០០​គ្រូ​សារ​ត្រូវបាន​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ផាន​អឹម៉ិចវាយ​កម្ទេច​​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​ ៣​ មករា ២០១២ ដោយ​សំ​អាង​ថា ​ពួក​គេ​មិន​មាន​ឯក​សារ​គ្រាប់​គ្រាន់​​ដើម្បី​ទទួលបាន​សំ​ណង​ជា​ផ្ទះ​ល្វែង​ដូច​អ្នក​រស់​នៅ​បុរីកី​ឡា​ជា​ច្រើន​រយ​គ្រូសារ​នោះ​ទេ​។

ក៏​ប៉ុន្តែ​ក្រុម​ពល​រដ្ឋ​បុរីកី​ឡា​ ភាគ​ច្រើន​ជា​ស្រ្តី​បាន​ព្យា​យាម​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សាព្រម​ទាំង​បង្ហាញ​លិខិត​ឯក​សារ​ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ផាន​អឹ​ម៉ិច​ សាង​សង់អាគារ​ផ្ទះ​ល្វែង​ ២បន្តែម​​ទៀត ដើម្បី​ផ្តល់​ឲ្យ​អ្នក​ភូមិ​បុរីកី​ឡា​ដូច​ការ​សន្យា​ពី​មុន​៕​

Related Articles

Back to top button
Close
Close