លោក Wayne Swan ប្រកាស​ថា​នឹង​បង្កើន​តម្លាភាព​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អូស្រ្តាលី

លោក Wayne Swan រដ្ឋមន្រ្ដី​ផែនការ​ថវិកាជាតិ​អូស្រ្តាលី​បាន​ថ្លែង​សុន្ទរកថា​ទៅ​អ្នក​ដឹក​ នាំ​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​នេះ​ដោយ​សន្យា​ថា​ នឹង​បង្កើន​តម្លា ភាព​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កញ្ញា​ខាង ​មុខ​នេះ។

លោក Wayne Swan កំពុង​រៀប​ចំបង្ហាញ​វិធី​សាស្រ្ត​ថ្មី​ជា​សាធារណៈ ដោយ​បាន​សន្យា​ថា​នឹង​បង្កើន​តម្លាភាព​នៅ​ក្នុង​ចំណោម​បណ្ដា​​គណបក្ស​នយោ បាយ ​ទាំងអស់​មុន​ពេល​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។ វិធាន​ការ​ថ្មី​នេះ​រួម​មាន​ការ​ផ្ដល់​មូលនិធិ​បន្ថែម​ដល់​ការិយាល័យ​ថវិកា​ រដ្ឋសភា​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​លើ​ចំណាយ​របស់​គណបក្ស​ប្រឆាំង និង​ធ្វើ​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​ការិយាល័យ​ថវិកា​រដ្ឋ​សភា​មាន​លទ្ធភាព ​អាច​ធ្វើ​សវនកម្ម​ទៅ​លើ​ចំណាយ​របស់​បណ្ដា​​គណបក្ស​នយោ​បាយ​ទាំង​អស់​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត និ​ង​ធ្វើ​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​ព័ត៌មាន​លម្អិត​អំពី​ការ​ចំណាយ​ទាំង​អស់ ​ក្នុង​រយៈ​ពេល​ ៣០​ថ្ងៃ។

លោក​ Wayne Swan ក៏​បាន​យល់​ព្រម​ឲ្យ​មាន​ការ​ចេញ​តារាង​តុល្យ​ភាព​សាច់​​ប្រាក់​សម្រាប់​ ឆ្នាំ​សារពើ​ពន្ធ​ឆ្នាំ​នេះ​ផង​ដែរ​នៅ​ពេល​ដែល​ខាង​ក្រសួង​ហិរញ្ញ​វត្ថុ និង​រតនា​គារ​ដឹង​ច្បាស់​ពី​តួ​លេខ​ដែល​អាច​ទុក​ចិត្ត​បាន។ លោក​ក៏​បាន​បន្ត​ទៀត​ថា​ការ​ប៉ាន់​ស្មាន​ពី​គម្រោង​ថវិកា​ចំណាយ​ទាប​បំផុត​ របស់​គណបក្ស​នយោបាយ​ ក៏​នឹង​អាច​ត្រូវ​ផ្តល់​ជូន​មុន​ពេល​បោះ​ឆ្នោត​បាន​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close