អ្នកស្វែងសុំសិទ្ធិជ្រកកោនចំនួន៩៨នាក់បានស្លាប់នៅលើកាណូតតាមផ្លូវធ្វើដំណើរ
លោក Brendan O’Connor រដ្ឋមន្រ្ដីអន្តោប្រវេសន៍អូស្ត្រាលីបានស្នើសុំឲ្យបក្សប្រឆាំងគិតសា ឡើងវិញអំពីគោលជំហរប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី ស្ដីពីដំណោះស្រាយលើញ្ហាអ្នកស្វែងសុំសិទ្ធិជ្រកកោន ជាមួយនឹងប្រទេសម៉ាឡេស៊ី ក្រោយពីរបាយការណ៍ទើបមកដល់ថ្មីៗនេះបានឲ្យដឹងថាមានអ្នកស្វែងសុំ សិទ្ធិជ្រកកោនចំនួន៩៨នាក់បានស្លាប់ នៅពេលដែលពួកគេបានព្យាយាមធ្វើដំណើរតាមទូកមកប្រទេសអូស្រ្តាលី ឬ ប្រទេសឥណ្ឌូណេស៊ី។
ប៉ូលិសស្រីលង្កា និយាយថា អ្នកស្វែងសុំសិទ្ធិជ្រកកោនមកពីប្រទេសភូមាដែលគេបានស្រង់ចេញពី នាវាដែលកំពុងតែលិចលង់បាននិយាយថា មានមនុស្ស៩៨នាក់ស្លាប់ដោយសារការស្រេកឃ្លាន និងគ្មានទឹកផឹក នៅក្នុងអំឡុងពេល២ខែនៃការធ្វើដំណើរតាមសមុទ្ទ នៅពេលដែលកាណូតពួកគេខូចម៉ាស៊ីនលែងដំណើរការ។
អ្នកនៅរស់បានប្រាប់ប៉ូលិសថា គេបានបោះសាកសពទាំងនោះចោលតាមសមុទ្ទ។
អ្នកនៅរស់ ចំនួន៣២នាក់ ដែលនៅក្នុងនោះមានបុរស៣១នាក់ និងក្មេងម្នាក់ ក្រោយមកបានទទួលការសង្រ្គោះពីកាណូតដែលខូចនោះ ហើយកាណូតនោះបានលិចនៅកន្លែងមួយចម្ងាយ២៥០គីឡូម៉ែត្រ ក្បែរឆ្នេរសមុទ្ទភាគអាគ្នេយ៍នៃប្រទេសស្រីលង្កា៕ (Radio Australia)