លោក​ John Kerry ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក

លោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​បាន​ចូល​កាន់​តំណែង​ជា​ ផ្លូវការ​របស់​លោក​ជា​ប្រមុខ​ការ​ទូត​អាម៉េរិក។​

លោក​ Kerry ​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​កាល​ពី​សប្ដាហ៍​មុន​ បន្ទាប់​ពី​លោកស្រី​ Hillary Clinton​ ​លា​ឈប់​ពី​តំណែង​។​

លោក ​បាន​ទទួល​ការ​ស្វាគមន៍​ពី​បុគ្គលិក​ថ្មី​របស់​លោក​នៅ​បន្ទប់​ទទួល​ភ្ញៀវ​នៃ ​ក្រសួង​ការបរទេស​ ដើម្បី​សម្ដែង​ការ​គោរព​ស្វាគមន៍​ដល់​លោក។​

លោក​ Kerry​ បាន​មាន​ប្រសាសន៍​លេង​សើច​ថា​ រូប​លោក​គឺ​ជា​មនុស្ស​ប្រុស​ដំបូង​គេ​ដែល​បាន​ចូល​កាន់​តំណែង​ជា​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាម៉េរិក​នៅ​ក្នុង​អំឡុង​ពេល​៨​ឆ្នាំ​មក​នេះ ដោយ​សារ​ពី​មុន​តំណែង​នេះ គឺ​កាន់​ដោយ​ស្រ្ដី​ភេទ​៕ (Radio Australia)

Related Articles

Back to top button
Close
Close