កូរ៉េ​ខាង​ជើង​លក់​លេខ​ទូរសព្ទ​ចល័ត​ជាលើក​ដំបូង​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ

ប្រទេស​ កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្ដើម​បើក​ឲ្យ​មាន​ការ​លក់​លេខ​ទូរសព្ទ​ចល័ត​ជាលើក​ ដំបូង​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ក្នុង​ប្រទេស​នេះ។

កាល​ពី​ដើម​ខែ​នេះ​ កូរ៉េ​ខាង​ជើង​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​អាច​ប្រើប្រាស់​ទូរសព្ទ​ដៃ​បាន​នៅ ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ដោយ​ត្រូវ​ទិញ​លេខ​ទូរសព្ទ​ដែល​លក់​នៅ​អាកាស យាន​ដ្ឋាន​ទីក្រុង​ព្រុងយ៉ាង​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​​ដល់​ប្រទេស​នេះ។​

រហូត​មក​ទល់​ពេល​នេះ​ ជនបរទេស​ត្រូវ​បាន​បង្ខំ​ដក​ហូត​យក​ទូរសព្ទ​ទុក​នៅ​ពេល​ចូល​ទៅ​ប្រទេស​កូរ៉េ ​ខាង​ជើង​ ហើយ​អាច​យក​ទូរសព្ទ​មក​វិញ​បាន​នៅ​ពេល​ដែល​ចាក​ចេញ​ពី​ប្រទេស​នេះ​វិញ​នោះ។​

ទូរសព្ទ ​ដៃ​ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​អាច​ហៅ​ចេញ​ទៅ​ក្រៅ​ ប្រទេស​បាន​ទេ​ ហើយ​ក៏​មិន​អាច​ភ្ជាប់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើរណិត​បាន​ដែរ ៕ (Radio Australia)

Related Articles

Back to top button
Close
Close