សម្ព័ន្ធ​អារ៉ាប់៖ ជំនួប​កំពូល​មួយ​ដើម្បី​ជួយ​គ្នា​នៅ​លើ​វិស័យ​សេដ្ឋកិច្ច

ជំនួប​កំពូល​នៃសម្ព័ន្ធអារ៉ាប់​​ស្តី​ពី​ វិស័យ​សេដ្ឋកិច្ច​ដែល​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​ និង​២២​មករា​នៅ​ ទីក្រុង Ryad​នៃប្រទេស​Arabie Saoudite មាន​គោល​ដៅ​ដើម្បី​ជួយ​លើ​ផ្នែកហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​​ទំាង ​ឡាយ​ណា​ដែល​ក្រី​ក្រ​ខ្លាំង​ជាង​គេ ពីព្រោះ​បច្ចុប្បន្ន​នេះ បញ្ហា​សង្គម​ បាន​​ចូល​​រួម​​មួយ​​ចំណែក​​យ៉ាង​ធំ​​ នៅ​​ក្នុង​​បញ្ហា​​បាតុភាព​​នៃ​​ចលនា ​​បដិវត្តន៍​​អារ៉ាប់។

ពីរ​​ឆ្នាំក្រោយពី​ការ​ផ្ទុះ​ឡើង​នៃ​ចលនា​បដិវត្តន៍​អារ៉ាប់ ​និង​ ការ​ផ្តួលរំលំ​ប្រមុខរដ្ឋ​ចំនួន​៣​ប្រទេសគឺ​​​​ទុយនីស៊ី អេហ្ស៊ីបនិង​នៅ​លីប៊ីមក ប្រទេស Arabie Saoudite បាន​អញ្ជើញក្រុម​ប្រទេស​​សមាជិក​​នៃ​សម្ព័ន្ធ​អារ៉ាប់​ ឲ្យ​ចូល​រួម​គិត​គូ​ដោះស្រាយ​ពី​បញ្ហា​សេដ្ឋកិច្ច​ ដែល​ជា​ប្រភព​​ដ៏ចម្បង​ នូវ​ការ​​ផ្ទុះ​ឡើង​នៃ​​វិបត្តិ​នយោបាយ​នៅ​បណ្តា​ប្រទេស​អារ៉ាប់​ទាំង​នេះ។

រដ្ឋមន្ត្រីក្រសួងការបរទេស​ Arabie Saoudite មាន​ចេតនា ចង់​​ឲ្យ​សេចក្តី​សម្រេចចិត្ត​នានា​ នៅ​ក្នុង​ជំនួប​កំពូល​របស់​សម្ព័ន្ធ​ អារ៉ាប់នេះ មាន​លក្ខណៈ​សមស្រប​ទៅ​តាម​សេចក្តី​ទាមទារ​ចង់​បាន​​របស់​ប្រជាពល​រដ្ឋ​។ ជាពិសេសត្រូវខិតខំ​ស្វះស្វែង​ ដើម្បី​ប្រមែប្រមូល​​ប្រភព​ហិរញ្ញវត្ថុ​នានា​​ជា​បន្ថែម​ទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាង​គេ។​

ដោយពិត អត្រា​នៃ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ មាន​កំរិត​ខ្ពស់​​រហូត​ដល់ ​​១៦%​នៃ​ចំនួន​ប្រជាជនសកម្ម។​ ក៏ប៉ុន្តែ ការ​ធ្វើ​វិនិយោគទុន​នានា​​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់គឺ​រវាង​បណ្តា​ ប្រទេស​អ្នក​មាន​ប្រេងកាត​ និង​បណ្តា​ប្រទេស​ដែល​មិន​សូវ​ធូធារ​​ ក៏ពុំមាន​​ ​ហួស​​​ពី​​ ២​ម៉ឺន​៥០០០​លាន​ដុល្លារ​ដែរ ក្នុងមួយឆ្នាំ។ ទឹកប្រាក់វិនិយោគនេះ គឺ៥​ដង​​​​តិចជាង​​ការ​ចំណាយ​​វិនិយោគ​​សរុប​​នៃ​​ក្រុមប្រទេស​ អារ៉ាប់ នៅសហរដ្ឋអាមេរិក។

សំរាប់​បណ្តា​អ្នក​ចូល​រួម​នៅ​ក្នុង​ជំនួប​កំពូលនេះ ​ការ​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​និង ការ​​​ស្ទួយ​កំរិត​ជីវភាព​​របស់​ប្រជាជន​គឺ​ជា​មធ្យោបាយ​ ដ៏ប្រសើរ ដើម្បី​ធានា​សន្តិភាព​សង្គម​និង​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស៕ ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close