ក្មេងស្រីម្នាក់ត្រូវមហាជនចាប់ប្រគល់ឲ្យសម្ថកិច្ចបន្ទាប់ឆក់ខ្សែករ
ភ្នំពេញ៖ កាលពីវេលា ម៉ោង ០៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែមករា ក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ ត្រូវមហាជនចោមរោម ព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីធ្វើ សកម្មភាព ឆក់យកខ្សែករ ប្លាទីនទម្ងន់៣ជី មួយខ្សែរពីជនរងគ្រោះ ស្ថិតនៅចំណុចមុខផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
ក្មេងស្រី ដែលត្រូវ ឃាត់ខ្លួនបាននោះឈ្មោះ ណ ច អាយុ១៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិតាងួន ក្បែរវត្ដពោធិចិនតុង ខណ្ឌពោធិសែនជយ័ មានឪពុកជាជនពិកានិងម្ដាយដើរសុំទានគេ។ចំណែកជនរងគ្រោះមានឈ្មោះ ហេង ម៉ាលីស ភេទស្រីអាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៥ តេ៣ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះត្រូវតែកសាងសំណុំរឿងហើយ មានតែតុលាកា ទេ ដែលអាចសម្រេចពីជោគវាសនា របស់ក្មេងស្រីជាប់សង្ស័យរូបនេះ ៕
ដោយ៖ ហេង នាង