សម្ពាធក្នុង​តំបន់ ជំរុញ​ជប៉ុន​ឱ្យ​ប្រញាប់​បំប៉ោង​កម្លាំង​យោធា

កំពុង​មាន​វិបត្តិនិង​ជម្លោះ​ដែន​ដី​​​ ជាមួយចិនផង ស្រាប់​តែ​ នៅល្ងាច​ថ្ងៃ​អង្គារ​ទី ៨​មករា ម្សិលមិញនេះ រដ្ឋាភិបាល​ជប៉ុន​ថ្មី​បាន​ប្រកាស​ អំពី​គម្រោង​ចង់​ចំណាយ​ថវិកា​១៦០០​លាន​អឺរ៉ូ នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣​នេះ យក​ទៅ​ពង្រឹង​វិស័យ​យោធា។ ទឹក​ប្រាក់​ដ៏​​សន្ធឹក​សន្ធាប់​​នេះ​ជា​ចំណែក​មួយ​នែ​ការ​ដំឡើង​ថវិកាដើម្បី ​​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ជប៉ុន។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ផែនការ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច ក្រសួង​ការ​ពារ​ជាតិជប៉ុន ស្នើ​សុំ​តែ​១៨០​,៥​ពាន់​លាន​យេន តែ​ប៉ុណ្ណោះ​សម្រាប់​មក​ចំណាយ​លើ​វិស័យ​យោ ធា ដោយ​មួយ​ភាគ​យក​ទៅ​ទិញ​ប្រព័ន្ធ​មីស្ស៊ី​ល​ប្រឆាំង​មីស្ស៊ីល Sol-air PAC-3 និង​ឧទ្ធត្ថម្ភាគចក្រ បី​គ្រឿង និង​ធ្វើ​ទំនើប​កម្ម​យន្តហោះ​ចម្បាំង F-15។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុសត្រូវ​ក្រសួង​ការ​ពារ​ជាតិ​ ម្នាក់។

សំណើ​នេះ​ត្រូវ​​បញ្ជូន​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​អនុម័ត​ មុន​នឹងបញ្ចូល​ទៅ​ក្នុង​​​កញ្ចប់​ថវិកា នៃ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​សរុប ជាង ១១០​ពាន​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០១២​ ពោល​គឺ​រហូត​ទល់​នឹង​ថ្ងៃ​ទី ៣១​មីនា ឆ្នាំ​២០១៣។ ចំណែក​ជាង​៣០​ពាន់​លាន​យេន​ផ្សេង​មិន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ផែនការ​ ផ្តល់សន្ទុះ​សេដ្ឋកិច្ច​នេះ​ទេ។​

សម្រាប់​ក្រសួង​ការពារជាតិ​ ការ​ដំឡើង​ថវិកា​ភ្លាមៗនេះ​ ជា​ប្រការ​ចាំ​បាច់ របស់​ជប៉ុន ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​អសន្តិសុខ​កាន់​ខ្លាំង ៖ កូរ៉េខាង​ជើង​ជិត​ខាង​ទើប​បង្ហោះ​មីស្ស៊ី​ស​បាន​សម្រេច ភាព​តាន​តឹង​នយោបាយ​ជា​មួយ​ចិន​នៅ​បន្ត​។

ម្យ៉ាង​វិញទៀត ដំណឹង​នេះ​ធ្លាក់​មក​ជួន​ចំពេល​ ដែល​គណបក្ស​អភិរក្ស​និយម​ទើប​ជាប់​ឆ្នោត​ កំពុង​កាន់​អំណាច​ ​បង្ហើប​ឱ្យ​ដឹង​ថា ជប៉ុន​នឹង​ដំឡើង​ថវិកា​យោធា​ ជា​លើក​ទី​មួយ គិត​ចាប់​ពី​ឆ្នាំ​២០០២ សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៣-២០១៤ ដែល​នឹង​ចាប់​មាន​សុពលភាព​​នៅថ្ងៃ​ទី​ ០១ មេសា។ បើ​ពិនិត្យ​ជាទូទៅ គម្រោង​ថវិកា​ឆ្នាំ​ថ្មី​នេះ មាន​ប្រមាណ​តែ​៤១​ពាន់​លាន​អឺរ៉ូ ពោល​គឺ​ច្រើនជាង​ឆ្នាំ​មុន​ៗ​ប្រមាណ​ជាង​៨៧៣​លាន​អឺរ៉ូ​ប៉ុណ្ណោះ ប៉ុន្តែ​កំណើន​ដ៏​តិច​តួច​នេះ ជា​ស្នូរ​ជួង​​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចេតនា​របស់​មេដឹកនាំ​រដ្ឋាភិបាល​ ថ្មី​​ អំពី​ឥទ្ធិពល​​របស់​ជប៉ុន​នៅ​ក្នុង​តំបន់ ​ដែល​​តាន​តឹងបំផុត​​ជាមួយ​ប្រទេស​ជិត​ខាង​​​ចិន​ ក្នុង​សំណុំ​រឿង​ប្រជុំ​កោះ​សេនកាគូ។ ជប៉ុន​ក៏​មាន​បញ្ហា​ជាមួ​យ​កូរ៉េ ៖ មាន​ជម្លោះ​ដែន​ដី ដណ្តើម​ប្រជុំកោះ​ តាកេស្ហ៊ីម៉ា ឬ​ ដុកដូ ជាមួយ​កូរ៉េខាង​ត្បូង​។​​ ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​នុយ ក្លេអ៊ែរ​កូរ៉េខាង​ជើង តូក្យូ​​សហការជាមួយ​អាមេរិក បាន​ដាក់​ពង្រាយ​រាដា​ចាប់​មីស្ស៊ី​បន្ថែម​នៅ​ជប៉ុន៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close