អ្នកគ្មានការងារធ្វើកើនឡើងខ្ពស់នៅតំបន់អឺរ៉ុប
ការតម្រង់ជួរនៅខាងក្រៅមជ្ឈមណ្ឌលស្វែង រកការងារធ្វើគឺជាការតម្រង់ជួរដ៏វែងជាងគេបំផុតនៅក្នុងប្លុក ប្រទេសដែលចាយរូបិយប័ណ្ណតែមួយក្នុងរយៈពេល ១៤ឆ្នាំកន្លងមកនេះ។
បើតាមស្ថិតិកាលពីខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើកើនដល់ ១១.៨% ដែលចំនួននេះត្រូវនឹងប្រជាជនប្រមាណ ១៩លាននាក់ ហើយបើធៀបកាលពីឆ្នាំមុនមានការកើនឡើងប្រមាណជា ២លាននាក់។
អេ ស្បាញគឺជាប្រទេសដែលមានអត្រាអ្នកគ្មានការងារ ធ្វើច្រើនជាងគេបំផុត ដែលយុវជនក្នុងប្រទេសនេះជាងពាក់កណ្តាលគ្មានការងារធ្វើ។ ប្រទេសក្រិចជាប្រទេសជាប់លំដាប់ថ្នាក់ទីពីរ បន្ទាប់មកគឺប្រទេសព័រទុយហ្គាល់ និងប្រទេសស៊ីប ដែលប្រទេសទាំងនេះស្ថិតនៅចំកណ្តាលនៃវិបត្តិប្រាក់បំណុលនៅតំបន់ អឺរ៉ូ។ មានប្រទេសមួយប៉ុណ្ណោះគឺប្រទេសអៀរឡង់ដែលអត្រាអ្នកគ្មានការងារ ធ្វើធ្លាក់ចុះ។
អត្រាគ្មានការងារធ្វើនេះមិនចោទ ជាបញ្ហាប៉ុន្មានទេនៅក្នុងប្រទេសហូឡង់ អាល្លឺម៉ង់ និងអូទ្រីស ដែលប្រទេសទាំងនេះមានអត្រាអ្នកគ្មានធ្វើការងារធ្វើតិចបំផុត ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អឺរ៉ូ៕ (Radio Australia)