ភ្លើង​ឆេះ​ក្នុង​យន្តហោះ​Boeing ​៧៨៧​ ផលិត​ដោយ​អាមេរិក​

នៅ​​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ គេ​​​ឃើញ​មាន​​ភ្លើង​ឆេះ​ នៅ​ក្នុង​យន្តហោះ​​ Boeing ៧៨៧ មួយ​គ្រឿង ​ហោះ​ហើរ​ដោយ​ ក្រុមហ៊ុន​​អាកាសចរណ៍​ជប៉ុន​ Airlines ​ដែល​ទើប​នឹង​ចុះចត​ នៅ​ក្រុង​បូស្តុន​ បន្ទាប់​ពី​ធើ្វ​ដំណើរ​​ពី​ទីក្រុង​ តូក្យូ​មក។ ហេតុការណ៍​នេះ​ មិន​បាន​បង្ក​ជា​​គ្រោះ​ថ្នាក់​ រឺ​​​បណ្តាល​អោយ​មាន​អ្នក​របួស​អ្វី​ឡើយ។ អ្នក​ដំណើរ​ទាំង​ ១៧២​នាក់ ​​បាន​ចាក​ចេញ​ ពី​យន្តហោះ​មុន​នឹង​មាន​ហេតុការណ៍​នេះ។ យន្តហោះ​ Boeing ៧៨៧​​​ ជា​ប្រភេទ​យន្តហោះ​ ចុងក្រោយ​គេ​ ផលិត​ដោយ​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​ភ្លើង​ឆេះ​នេះ​ បាន​កើត​ឡើង​ នៅ​ពេល​ដែល​ការ​ផលិត​ យន្តហោះ Boeing ៧៨៧​​​ កំពុង​តែ​មាន​ការ​កើន​ឡើង។ អជ្ញាធរ​អាមេរិក បាន​ចាត់​ការ​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​​អគ្គិភ័យ​នេះ។

ហេតុការណ៍​ភ្លើង​ឆេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​ យន្តហោះ​​​Boeing ៧៨៧​​​ ចុះ​ចត​នៅ​ក្រុង​ Boston ស្ថិត​នៅ​ភាគ​ឥសាន​ សហរដ្ឋ​អាមេរិក។ អ្នក​ដំណើរ​ទាំង​ ១៧២​នាក់ ​​បាន​ចាក​ចេញ​ ពី​យន្តហោះ​ មុន​នឹង​មាន​ហេតុការណ៍​នេះ កើត​ឡើង។

គេ​ឃើញ​ផ្សែង​ភ្លើង ​ចាប់​ផ្តើម​​ហុយ​ចេញ​ពី​​ផ្នែក​ខាង​ក្រោយ របស់​យន្តហោះ។ ប៉ុន្តែ​​គ្មាន​គ្រោះ​ថ្នាក់ រឺ​ក៏​មនុស្ស​ណា​ម្នាក់​ ទទួល​រង​នូវ​របួស​អ្វី​ឡើយ។ ក្រុម​ពន្លត់​អគ្គិភ័យ​ បាន​ចុះ​មក​ពន្លត់​ភ្លើង​ដែល​ទើប​នឹង​ឆេះ​ ហើយ​ក្រុម​ហ៊ុន​ជប៉ុន អ៊ែរឡាញ បាន​បញ្ជាក់​ថា មាន​ផ្ទុះ​នូវ​ចំណុច​មួយ ​នៅ​ក្នុង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី។ អជ្ញាធរ​អាមេរិក​ បាន​បញ្ជូន​អធិការ​របស់​ខ្លួន​ ទៅ​ក្រុង​ Boston ដើម្បី​ធ្វើការ​ស៊ើប​អង្កេត ​រក​មូលហេតុ​​នៃ​អគ្គិភ័យ។

យន្តហោះធុន​​ Boeing ៧៨៧ Dreamliner​​​ ជា​ប្រភេទ​យន្តហោះ ផលិត​ដោយ​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​ភ្លើង​ឆេះ​នេះ​ បាន​កើត​ឡើង​ នៅ​ពេល​ដែល​​អាមេរិក បង្កើន​ការ​ផលិត​ យន្តហោះ Boeing ៧៨៧​​​ ដែល​ជា​ប្រភេទ​យន្តហោះ​ ដាក់​ចេញ​អោយ​ប្រើ​ ចុងក្រោយ​គេ​បង្អស់។ មួយ​ភាគ​បី​ នៃ​តួ​យន្តហោះ​នេះ​​ ត្រូវ​បាន​ក្រុមហ៊ុន​ជប៉ុន​​ផ្សេងៗ ធ្វើការ​ផលិត។

ក្រុមហ៊ុន​អាកាសចរ​​ជប៉ុន​ អ៊ែរឡាញ ជា​អតិថិជន​សំខាន់​ ដែល​ទិញ​ប្រើ​យន្តហោះ​ ប្រភេទ​ Boeing ៧៨៧ នេះ​ពី​អាមេរិក។ ក្រុម​ហ៊ុន​នេះ​ បាន​កុំម៉ង់​ទិញ​យន្តហោះ នេះ​ ៤៥​គ្រឿង​ មក​ហើយ ហើយ​ចាប់​ប្រើ​វា​ ក្នុង​ការ​ហោះ​ហើរ​ តាំង​ពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close