ប្រធានតុលាការកំពូលឥណ្ឌាចង់កាត់ទោសជាបន្ទាន់ប្រឆាំងនឹងឧក្រិដ្ឋកម្មផ្លូវភេទ
ប្រធានតុលាការកំពូលឥណ្ឌា បានបញ្ជាឲ្យចៅក្រមចាប់រៀបចំបង្កើតតុលាការពិសេសទទួលបន្ទុកស៊ើប ពិនិត្យឲ្យបានឆាប់រហ័សអំពីបញ្ហាឧក្រិដ្ឋកម្មផ្លូវភេទ ក្រោយមានពីមានរឿងអាស្រូវចាប់រំលោភរួមគ្នាយ៉ាងព្រៃផ្សៃធ្វើបាប លើនារីនិស្សិតពេទ្យម្នាក់នៅក្រុងញូវដេលី រហូតដល់បាត់បង់ជីវិត។នៅ ក្នុងលិខិតមួយ ជូនដល់ក្រុមចៅក្រមនៅក្នុងតុលាការកំពូលនៃរដ្ឋនីមួយៗក្នុងប្រទេស ឥណ្ឌា លោក Altamas Kabir បានថ្លែងថា “ការចាប់រំលោភបំពានដ៏ហិង្សាលើយុវនារីនិស្សិតពេទ្យកាលពីថ្ងៃ ១៦ធ្នូ បានធ្វើឲ្យប្រជាជាតិឥណ្ឌាទាំងមូល ស្លុតរន្ធត់ស្មារតី ។ មរណភាពរបស់យុវនារីនិស្សិតពេទ្យនៅថ្ងៃទី៣០ធ្នូនៅសិង្ហបុរី ក៏បានបណ្តាលឲ្យប្រជាជនឥណ្ឌាជាច្រើនឥតគណនា នាំគ្នាយ៉ាងប្រញាប់ប្រញាល់ធ្វើការបួងសួងគោរពវិញ្ញាណខន្ធរបស់នារី រងគ្រោះនៅលើផ្លូវគ្រប់កន្លែងនៃប្រទេសឥណ្ឌា។
“ ពេលវេលាមកដល់ហើយសំរាប់ពួកយើង ដើម្បីប្រឈម នឹងបញ្ហាដ៏បន្ទាន់មួយ បើមិនអញ្ចឹងទេ យើងនឹងត្រូវបរាជ័យ នៅក្នុងបេសកកម្មរបស់យើង ដើម្បី បិទបញ្ចប់នូវការរីករាលដាលយ៉ាងខ្លាំងនៃអំពើឧក្រិដ្ឋទាំង នេះ”-នេះគឺជាពាក្យពេជន៍ជាផ្លូវការនិងនិយាយដោយត្រង់ៗដែលលោក Altamas Kabir ប្រធានតុលាការកំពូលនៃប្រទេសឥណ្ឌា បានសុំឲ្យរៀបចំបង្កើតតុលាការពិសេស និងជាបន្ទាន់ ដើម្បីធ្វើការវិនិច្ឆ័យទោសលើជនឧក្រិដ្ឋដែលរំលោភបំពានធ្វើបាបលើ ស្រ្តី។
សំណើរប្រកបដោយលក្ខណៈស្ថាបនានេះ ក៏ជាឱកាសដ៏ពិសេសមួយដែរ នៅខណៈពេលដែលគ្រប់រដ្ឋាភិបាលប្រចាំតំបន់នានាក្នុងប្រទេសឥណ្ឌា កំពុងតែប្រឹង ប្រែងស្វែងរកការកេញចំណេញពិន្ទុពីមតិសាធារណៈជនមួយ ដែលកំពុងដុតរោលដោយកំហឹង ដែលបណ្តាលមកពីមរណៈភាពរបស់នារីនិស្សិតពេទ្យក្នុងពេល កន្លងមក។
តុលាការពិសេសចំនួន៥ ទើបត្រូវបានបង្កើតហើយ កាលពី៤ខែមុននេះដោយរដ្ឋា ភិបាលនៅក្រុង New Delhi និងបានបើកសម្ពោធហើយដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយជាមួយ នឹង សវនាការកាត់ទោសលើជនចំនួន៥ រូបដែលជាប់ចោទពីបទចាប់រំលោភភេទរួមគ្នា។
តំណែងទាំងអស់ចំនួន៤០ នឹងត្រូវបង្កើតឡើងជាមួយនឹងថវិការប្រមាណជា២៥ម៉ឹនអឺរ៉ូក្នុងមួយឆ្នាំ។
គូររំលឹកដែរថា ៣សប្តាហ៍ក្រោយពី ឧក្រឹដ្ឋកម្មចាប់រំលោភភេទលើនារីនិស្សិតពេទ្យនៅក្រុងញូវដេលីមក -សវនាកាត់ទោសលើជនជាប់ចោទ៥រូបក្នុងចំណោម ជនជាប់ចោទទាំងអស់៦ រូប បានចាប់ផ្តើមហើយនៅមុខតុលាការពិសេស មួយ សំរាប់ ឧក្រិដ្ឋកម្ម ផ្លូវភេទ។ ជនជាប់ចោទទាំង៥រូបនេះ អាចឈានដល់ការទទួលទោសប្រហារជីវិត ។ ចំណែកជនទី៦ ដែលទើបមានអាយុ១៧ឆ្នាំនឹងត្រូវកាត់ ទោសដាច់ដោយឡែកដោយសារតែគេ ជាអនិតិជន៕ ដោយ នុយ ប៊ែរណាដែត (RFI)