បើក​រថ​យន្ត​បុក​ទ្រូង​ផ្លូវ​ ក្រឡាប់​បោក​ត្រូវ​រថ​យន្ត​មួយ​គ្រឿង​ទៀត

ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី០៧ ខែមករា ​​​គ្រោះថ្នាក់ចរាចរមួយ ដែលបង្ក​ឡើង ដោយរថយន្តកាមរី បើកបុក បាក់ក្បាលរបាំងថ្មចំនួន ០១កង់ និងរបាំង​ថ្ម​ បែងចែក ទ្រូងផ្លូវ ចំនួន៣កង់ ហើយក្រឡាប់ ទៅប៉ះ រថយន្ត កូរ៉ូឡាមួយគ្រឿង ស្ថិត​នៅ​ត្រង់​​មហាវិថីព្រះសីហនុ ​ក្នុងសង្កាត់វាលវង់  ខណ្ឌ៧មករា ​។

មន្រ្តីនគរបាលចរាចរណ៍ជើងគោក បានឲ្យដឹងថា រថយន្តបង្ក ម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-8191 ចំណែករថយន្ត កូរ៉ូឡា រងគ្រោះ ពាក់ស្លាក លេខ ភ្នំពេញ 2A-0382 ។

មន្រ្តីនគរបាលចរាចរណ៍ដដែលបានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញ​រថយន្ត​ កាមរី បើកតាមបណ្តោយមហាវិថីព្រះសីហនុ ពីទិសខាងកើតមក លិច  លុះមកដល់​ ចំណុច​កើតហេតុខាងលើ ក៏បុកក្បាលរបាំងថ្មបែងចែកទ្រូងផ្លូវ ហើយក្រឡាប់ទៅ​បោក​ នឹង​រថយន្ត ម៉ាកកូរ៉ូឡា  ពណ៌ឈាមជ្រូក តែម្តង។ អ្នកបើកបរ រថយន្តកូរ៉ូឡា ឈ្មោះ ឡាយ គឹមឆែ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៤ ផ្លូវចោមចៅ ភូមិព្រៃជីសាក់ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ  ក្រោយពេលកើតហេតុអ្នកបើកបររថ​យន្ត​កាមរី​ គេច​ខ្លួនបាត់  ។

ក្រោយកើតហេតុរថយន្តទាំង ០២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ជើងគោកយក​ទៅ​ រក្សា​ទុកនៅការិយាល័យដើម្បីរង់ចាំម្ចាស់ធ្វើការដោះស្រាយ៕

ដោយ៖ ហេង នាង​

Hong-0080

Hong-0079

Hong-0082

Related Articles

Back to top button
Close
Close