អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​អស់​ ២​ខ្ន​ង​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង១២ និង៥០ នាទីរសៀលថ្ងៃទី៧ ខែមករា ​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ​ឈើលើ​ថ្ម​ក្រោម​អស់ ២ខ្នង​ទាំង​ស្រុង និង​រោល​ខ្មៅផ្ទះថ្ម​ ៣ល្វែង​ទៀត ដែល​ស្ថិត​នៅ​ជាប់​គ្នា ​ស្ថិត​នៅទល់មុខមន្ទីរពេទ្យកាល់ម៉ែត ផ្ទះលេខ 5OEz ផ្លូវលេខ៧៥ កែង៨៦ ក្រុម​១០៩ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសម្តីរបស់លោក នេត វត្ថា នាយការិយាល័យពន្លត់អគ្គិភ័យមាន​ប្រសាសន៍​ឲ្យដឹង​ ថា នេះជាអគ្គិភ័យ​លើកទី៦ សម្រាប់ដើមឆ្នាំ២០១៣ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង​របួស​ម្នាក់។

ដោយឡែក អគ្គិភ័យលើកនេះ កើត​ឡើងជាប់នឹងព្រំប្រទល់ផ្ទះ ដែល​អគ្គិភ័យបានលេប​ត្រ​ បាក់​ម្តងរួច​មកហើយ កាលពីឆ្នាំ២០១២ កន្លង​មកថ្មីៗនេះ ។ ម្ចាស់ផ្ទះទី១ មាន​ឈ្មោះ ម៉ក់ ជា ភេទប្រុស អាយុ ២៥ឆ្នាំ និងម្ចាស់ផ្ទះទី២. ម៉ែន ស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរជា​ មន្រ្តីនគរបាល ។ មុនពេលកើតហេតុ ឃើញ​ផ្សែង​ហុយចេញពី​ខាង​លើ មុន​ទើប​បង្ក​ជា​ អណ្តាតភ្លើងឆាបឆេះ ។

តាមការសន្និដ្ឋានជំហានដំបូង របស់​លោកនាយការិយាល័យពន្លត់​អគ្គិភ័យ សង្ស័យពីរ​ ករណីទី១ បណ្តាល​មកពីទុស្សេខ្សែភ្លើង និង​ម្យ៉ាង​ទៀត អាចបណ្តាល​មកពី​មាន​វិវាទ​នឹង​ គ្នា ។

ទោះបីជាយ៉ាងណាការឆាបឆេះនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដ​នៅឡើយ គ្រាន់តែ​ ដឹងថា ឆាបឆេះ​អស់ផ្ទះ ២ខ្នង ធ្វើពីឈើលើថ្មក្រោម ទាំងស្រុង ក្នុងនោះ​ប្រើប្រាស់​រថយន្ត​​​ពន្លត់​អគ្គិភ័យ អស់១២គ្រឿង រថយន្ត​ស្នង​ការរាជធានីភ្នំពេញ​១០​គ្រឿង និងរថយន្ត​កង​ រាជ​​អាវុធ​ហត្ថ​២គ្រឿង ៕

Related Articles

Back to top button
Close
Close