ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ជាង​ ៥០​​នាក់​ពាក់​ព័ន្ធ​​ករណី​ជំ​រិត​ទារ​ប្រាក់​តាម​អ៊ីន​ធឺណិត​

ភ្នំពេញ ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​សហ​ ការ​​ជាមួយនឹង​សមត្ថកិច្ច ​មូលដ្ឋាន​ក្រោម​ការដឹកនាំ​ពី​ស្ថាប័ន​តុលាការ​​​បាន​ធ្វើការ​ឆែកឆេរ​ ទីតាំង​ជាច្រើន​ដែល​បាន​ជួល​ឲ្យ​ជនបរទេស​ជា​ជន​ជាតិចិន​ស្នាក់នៅ ក្នុង​ខណ្ឌ​ចំនួន​៣គឺ​ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌមានជ័យ និង​ខណ្ឌទួលគោក​​ ​បាន​​ឃាត់ខ្លួន​​ក្រុមជនសង្ស័យ​ជនជាតិ​ចិន​ប្រុសជ ​និង​ស្រី​ទាំង​ជាង​៥០​នាក់យក​មក​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​។

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​ដែល​ចុះ​អនុវត្ត​ការងារ​នេះ​បាន​ប្រាប់ថា​ នៅក្នុង​ទីតាំង​ខណ្ឌមានជ័យ​ស្ថិត​នៅផ្ទះ​១២៩២ ផ្លូវ​3BT ក្រុម​៣ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌ​ មានជ័យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១៩​នាក់​ក្នុងនោះ​ស្ត្រី​ម្នាក់។ នៅក្នុង​ខណ្ឌឫស្សីកែវ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ក្នុង​សង្កាត់​ជ្រោយចង្វា និង​បន្ត​ឆែក​ទីតាំង​ផ្សេងៗ​ទៀត។

ចំណែក​នៅក្នុង​ខណ្ឌទួលគោក​សមត្ថកិច្ច​បាន​ឆែក​ទីតាំង​ចំនួន​៤​គឺ​ទី​១ ឆែកឆេរ​នៅផ្ទះ​លេខ​​៩ ផ្លូវ​៣៣៧ សង្កាត់​បឹងកក់​១, ទីតាំង​ទី​២​នៅផ្ទះ​លេខ​៥៩ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២, ទីតាំង​ទី​៣​ផ្ទះ​លេខ​៤០C ផ្លូវ ​៦០៦ សង្កាត់​បឹងកក់​២ និង​ទី​តាំងទី​៤​នៅផ្ទះ​លេខ​១០២ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​១ ដោយ​៤​ទីតាំង​ខាងលើ​រកឃើញ​ជនជាតិ​ចិន​ចំនួន​៣៩​នាក់ ក្នុង​ នោះ​ស្ត្រី​១០​នាក់៕

index

Related Articles

Back to top button
Close
Close