អគ្គិភ័យឆាបឆេះបន្ទប់ដាក់ កុំព្យួរទ័រ និងឯកសារក្នុងក្រសួងការពារជាតិ
ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រហែល៩៖៥០នាទី យប់ថ្ងៃទី៦ ខែមករា បន្ទប់ដាក់ កុំព្យួរទ័រ និងឯកសារ នៃអាគារ ជាន់ទី៣ ស្ថិតនៅក្នុងបរិវេណ ក្រសួងការពារជាតិ (អគ្គបញ្ជាដ្ឋាន កងយោធពល ខេមរភូមិន្ទ) ក្នុងខណ្ឌ៧មករា ត្រូវបានអគ្គិភ័យ ឆាបឆេះ។
លោក នេត វត្ថា ប្រធានការិយាល័យ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំ ពេញ បានថ្លែងឲ្យដឹងថា អគ្គិភ័យ បានឆាបឆេះ ដោយផ្តើមចេញ ពីក្នុងបន្ទប់ ដាក់កុំព្យួរទ័រ និងឯកសារ នៃអាគារជាន់ទី៣ របស់អគ្គបញ្ជាដ្ឋាន កងយោធពល ខេមរភូមិន្ទ ដោយសារឆ្លង ចរន្តអគ្គិសនី ប៉ុន្តែសំណាងល្អ បានជួយពន្លត់ ទាន់ពេលវេលា ។
លោក នេត វត្ថា បានបន្តថា ក្រោយកើតហេតុ លោកបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង តែប្រើបាន ចំនួន១គ្រឿង និងមួយគ្រឿងទៀត បានត្រៀម ខណៈមួយគ្រឿងទៀត បានកំពុងធ្វើ ដំណើរតាមផ្លូវ ។ លោកថា អគ្គិភ័យនេះ បានបំផ្លាញ ឯកសារអស់មួយចំនួន៕
ដោយ៖ ហេង នាង