គណ​បក្ស​ប្រ​ជា​ជន​លើក​បង្ហាញ​ស​មិទ្ធ​ផល​ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១២​

ភ្នំពេញ៖ ក្នុង​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​មករា ឆ្នាំ​២០១៣ ដែល​​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា គ​៨៥ នៅ​រាជធានី​ភ្នំពេញ ប្រមុខ​គណបក្សកាន់អំណាច បាន​លើក​បង្ហាញ​​នូវ​សមិទ្ធផល​ឆ្នាំ​ចាស់ និង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​បោះឆ្នោត ឆ្នាំ​២០១៣​ខាង​មុន​នេះ​។​

សមិទ្ធផល​នានា ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១២ ក្នុង​រយៈកាល​កន្លងមក​ គឺ​កម្ពុជា​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការពារ​បាន​រឹងមាំ​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ និង​សុវត្ថិភាព​សង្គម ជាដើម​។ ក្នុងនោះ ក៏​បាន​បង្ហាញ​ផងដែរ នូវ​កំណើនសេដ្ឋកិច្ច កំណែទម្រង់​ឡូត៍​នេសាទ ការវាស់វែង​ដីធ្លី និង​ជោគជ័យ​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន។

ដោយឡែក​ សម្រាប់​គោលនយោបាយ​សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់​​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា អាណត្តិ​ទី​៥ នៅ​ខែ​កក្កដា ក៏​ត្រូវបាន​លើក​បង្ហាញ​ផងដែរ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី៕

pheak-067

Related Articles

Back to top button
Close
Close