គណ​បក្ស​ប្រ​ជា​ជន​ អប​អរ​សា​ទរ​ ថ្ងៃ​ជ័យ​ជំ​នះ ​៧​មករា​ ខួប​លើក​ទី​៣៤​

ភ្នំពេញ៖ នៅ​​ព្រឹកថ្ងៃទី៧ មករា ​២០១៣នេះ គណបក្ស ប្រជាជនកម្ពុជា បានរៀបចំពិធី អបអរ​ សាទរ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-៧ មករា ២០១៣ ដែល​ជា​ខួប​លើកទី៣៤ ​ប្រារព្ធធ្វើ​ ឡើង នៅទី ស្នាក់ការ កណ្តាល គណបក្សប្រជាជន (គ៨៥) ។

​ពិធីអបអរសាទរ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-៧ មករា ២០១៣នេះ​ប្រព្រឹតិ្តទៅ​​ក្រោម អធីបតីភាព របស់សម្តេច​​ ជា ស៊ីម ប្រធានគណបក្ស សម្តេច​ ហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជន និង​សម្តេច​ ហ៊ុន សែន អុន​ប្រធាន គណបក្ស ប្រជាជន ព្រមទាំង​មន្រ្តី​ គ្រាប់​​ជាន់ខ្ពស់ និងសមាជិកសមាជិកា គណបក្សប្រជាជន ជាច្រើនរូបផ្សេងទៀតផង​ដែរ​។

នៅ​​ក្នុង​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រកាសថា សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា កើតចេញ​ពី​ថ្ងៃ​៧​មករា ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ទំនុកបម្រុង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

ប្រធានរដ្ឋសភា ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​​ ហេង សំរិន បាន​បន្ថែមថា “​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជំរុញ​រាល់​សកម្មភាព​ដើម្បី​ការពារ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​បរិការណ៍ នៃ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ជានិច្ច​”​។

សម្តេច ហេង សំរិន បាន​លើកឡើង​ថា “​​ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការ​រស់​ឡើង​វិញ​របស់ ​ប្រជាជន បន្ទាប់ពី​បាន​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ហើយ​ត្រូវបាន​ការពារ ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​ដំណើរការ​កសាង និង​ការពារ​មាតុភូមិ​រយៈពេល ៣៤​ឆ្នាំ​។

សម្តេច ហេង សំរិន បាន​​បញ្ជាក់ថា “​ជ័យជំនះ​៧​មករា បាន​នាំមក​នូវ​សិទ្ធិ​ជា​សារ​វន្ត​បំផុត​របស់​មនុស្ស​មក​ជូន​ប្រជាជន គឺ​សិទ្ធិ​មានជីវិត​រស់នៅ ហើយ​ផ្តើមចេញពី​សិទ្ធិ​ជា​សារវន្ត​នេះហើយ ដែល​មាន​សិទ្ធិ​ទទួលបាន​ចំណីអាហារ ទទួលបាន​ការអប់រំ ទទួលបាន​ការ​ព្យាបាល សិទ្ធិ​បញ្ចោ​ញ​មតិ សិទ្ធិ​បង្កើត​គណបក្ស បង្កើត​អង្គការ និង​សមាគម​នានា​៕

 

pheak-065

 

Related Articles

Back to top button
Close
Close