​សម្ថកិច្ច​ចាប់​វាយ​ខ្នោះជនបាញ់​បោះ​សេរី​ផ្អើល​មួយ​ចំ​ហៀង​ក្រុង​ភ្នំ​ពេញ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២៤ និង ០០ នាទី​យប់​ថ្ងៃទី ០៤ ខែមករា  បន្ទាប់ពី​ឮស្នូរ​ផ្ទុះ​អាវុធ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ពង្រាយ​កម្លាំង​ធ្វើការ​ឡោ​ព័ទ្ធចាប់​ជនប្រដាប់អាវុធ​ដែល​បង្ក​ឲ្យ​ មានការ​ផ្ទុះអាវុធ​បាន​ចំនួន ៤ នាក់ នៅ​ចំណុច​ភ្លើងស្តុប ទួល​ទំពូង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន។

​​​កម្លាំង​សម្រុក​ចាប់ខ្លួន​ជនសង្ស័យ​បាន ​ចំនួន ៤ នាក់ និង​រថយន្ត មី​នី ស៊េរី ទំនើប ចំនួន ២​គ្រឿង និង​អាវុធខ្លី​ម៉ា​កឡុក មួយ​ដើម​ក្នុង​រថយន្ត នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សាកសួរ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ ដឹងថា ដំបូង​ឡើយ​មាន​មនុស្ស​មួយក្រុម​ជិះ​រថយន្ត​ម៉ាក ស្ព័​រ​កូនកាត់ ពណ៌​ស មួយគ្រឿង​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៧ មករា​ជាច្រើន​គ្រាប់ ផ្តើមចេញពី​បញ្ហា​នេះ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ទំនាក់ទំនង​តាម​ វិទ្យុទាក់ទង ពង្រាយ​កម្លាំង ដេញ​ប្រតិបត្តិ​ការឃាត់​បានជា​ក់​ស្តែង​នៅ​ចំណុច​ខាងលើ​។

សមត្ថកិច្ច​មិនទាន់​និយាយ​ជា​ផ្លូវការ ថា​ការកើតមាន​អំពើ​ផ្ទុះអាវុធ​បង្ក​ឲ្យ​មាន​ភាពចលា​ ចល​​ពេញ​រាជធានី​ភ្នំពេញ​ ផ្តើមចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ៕

ដោយ៖ ហេង នាង​

pheak-021

pheak-023

N-61

 

Related Articles

Back to top button
Close
Close