អាម៉េរិកនិងនូវ៉ែលហ្សេឡង់លួចធ្វើតេស្តបង្កើតព្យុះរលកសមុទ្រ
ប័ណ្ណសារដ្ឋានជាតិរបស់ប្រទេសនូវ៉ែហ្សេឡង់ បានបង្ហាញឲ្យដឹងថា សហរដ្ឋអាម៉េរិកនិងប្រទេសនូវ៉ែហ្សេឡង់បានរួមគ្នាធ្វើតេស្តជាច្រើន ដោយសម្ងាត់នៅបាតសមុទ្រ ក្នុងអំឡុងទសវត្សរ៍១៩៤០ ដើម្បីបង្កើតព្យុះរលកសមុទ្រស៊ូណាមិ សម្រាប់ពន្លិចជន់ជោរទីក្រុងនៅតាមឆ្នេរសមុទ្រ។
ការធ្វើតេស្តបានប្រព្រឹត្តទៅរាប់ពាន់ដង នៅក្នុងសមុទ្រក្បែរក្រុង Auckland ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ហើយបានបង្ហាញថាគេអាចប្រើប្រាស់អាវុធបែបនោះបាន។
កិច្ច ប្រតិបត្តិការក្រោមលេខកូដសម្ងាត់ ហៅថា Project Seal បានត្រូវគេទុកចោលមួយអន្លើសិន ក្នុងពេលប៉ុន្មានខែមុនការទម្លាក់គ្រាប់បែកបរមាណូនៅប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥៕ (Radio Australia)