រថយន្ដស៊ីអ័រវីមួយគ្រឿងឆេះលើស្ពានជ្រោយចង្វារ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី០៤ ខែមករា មានករណីរ ថយន្ដស៊ី អ័រ វីមួយគ្រឿង ខណៈកំពុងធ្វើដំណើរនៅលើ ស្ពានជ្រោយចង្វារប៉ែកខាងកើត ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បានឆាបឆេះ ដោយសារឆ្លង ចរន្ដភ្លើង ធ្វើឲ្យ កកស្ទះអស់ រយៈពេល មួយសន្ទុះធំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដស៊ីអ័រវីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-9253 បើកបរដោយបុរសម្នាក់ លុះធ្វើដំណើរមក ដល់ស្ពានជ្រោយចង្វារ ប៉ែកខាងកើត ស្រាប់ តែហុយផ្សែងចេញពីម៉ាស៊ីនត្រជាក់ រួចហើយ ចេញជាអណ្ដាត ភ្លើងបណ្ដាលឱ្យឆាបឆេះ កាន់តែខ្លាំង រហូតដល់មានអន្ដរាគមន៍ពី រថយន្ដពន្លត់ អគ្គិភ័យរបស់សមត្ថកិច្ច ។
ម្ចាស់រថយន្ដស៊ីអ័រវី បាននិយាយនៅ កន្លែងកើតហេតុថា ខណៈដែលគាត់កំពុង បើករថយន្ដមកដល់ស្ពានជ្រោយចង្វារ ស្រាប់ តែមានផ្សែងហុយចេញពីម៉ាស៊ីនត្រជាក់ ពេលនោះ គាត់បានចុះពីលើរថយន្ដ ហើយឈរ មើលក៏លេចចេញជាអណ្ដាតភ្លើងឆេះកាន់តែ ខ្លាំងឡើងតែម្ដងទៅ ។
ក្រោយការជួយអន្ដរាគមន៍របស់សមត្ថ កិច្ចពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់ភ្លើង រថយន្ដបានរងការខូចខាតស្ទើរតែទាំងស្រុង រួចហើយត្រូវស្ទូចដឹកចេញ ពីកន្លែងកើត ហេតុ ៕
ដោយ៖ ហេង នាង