នាយករដ្ឋមន្ដ្រីកម្ពុជា ជំរុញឲ្យសមាជិក រាជរដ្ឋាភិបាលឆ្លើយសំណួរនៅក្នុងរដ្ឋសភា
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ មករា ២០១៣ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី លោកខៀវ កាញា រីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាល បានឲ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជំរុញសមាជិក រាជរដ្ឋាភិបាល ទាំងឡាយ ចូលទៅឆ្លើយ សំណួរ ពីសមាជិករដ្ឋសភាផ្សេង ទៀត នៅក្នុងកិច្ចប្រជុំរដ្ឋសភា។
គួរបញ្ជាក់ថា សមាជិកសភា មកពីគណ បក្សនយោបាយផ្សេងទៀត ដែលមានអាសនៈនៅ ក្នុងរដ្ឋសភាជាតិ ជាពិសេសមកពីគណបក្សប្រឆាំងសមរង្ស៊ី តែងតែង ស្នើសុំឱ្យសមាជិករាជ រដ្ឋាភិបាល ដូចជា ថ្នាក់រដ្ឋមន្ដ្រី តាមក្រសួងមួយចំនួនជា ដើម ឆ្លើយបំភ្លឺក៏ដូចជាការបក ស្រាយទៅ លើបញ្ហាមួយចំនួន ដែលបក្សប្រឆាំងទាំងនេះ ចង់ដឹងបន្ថែមទៀត៕