ទំនប់ទឹកទប់ដើម្បីបូមខ្សាច់លប់តំបន់បឹងកក់បានបាក់លិចផ្ទះពលរដ្ឋជាង៤០ខ្នង
នៅរសៀលថ្ងៃពុធ ទី១៥ កុម្ភៈ ២០១២ ទំនប់ទឹកដែលក្រុមហ៊ុនស៊ូកាគូ ទប់ដើម្បីបូមខ្សច់លប់តំបន់បឹងកក់ស្ថិតក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានបាក់ជាថ្មីម្តងទៀតទំហ៊ុំប្រមាណ ១០ម៉ែត្រ។ ក្នុងការបាក់ទំនប់នោះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅភូមិ២២ បានលិចប្រមាណជាង ៤០ខ្នង។
ស្រ្តីភូមិ២២ មួយរូបបានឲ្យដឹងថា ម៉ាស៊ីនដេរច្រើនគ្រឿង ដែលសប្បុរសជនផ្ដល់ឲ្យសហគមន៍បឹងកក់ដេរកាបូប និងសំលៀកបំពាក់សម្រាប់លក់យកកម្រៃ ត្រូវទឹកស្អុយធ្លាយចេញពីទំនប់នោះមកពន្លិចខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាអាជ្ញាធរខណ្ឌដូនពេញបានចុះទៅមើលការធ្លាយទំនប់នោះ តែមិនទាន់មានវិធានការដោះស្រាយនៅឡើយ៕