បើក​រថ​យន្ត​ប្រ​ដេញ​គ្នា​ជ្រុល​ចង្កូត​បុក​ដង​ទង់​ជាតិ​បាក់​អស់​បួន​ដើម​​

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​មករា ​មាន​រថយន្ត​មួយ​គ្រឿង​បាន​បោះពួយ​ទៅ​បុក​ដងទង់​ជាតិ​ចំនួន​បួន​ដើម​ បណ្ដាល​ឲ្យ​បាក់ ដែល​គេ​ដាក់​នៅ​លើ​សួន​ខាងកើត រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ ជួន​ណាត  នៅ​តាម​បណ្ដោយ​ផ្លូវ​មុខ​រដ្ឋសភា​ថ្មី ស្ថិត​ក្នុង​សង្កាត់​ទ​ន្ល​បាសាក់ ខណ្ឌ​ចំការមន។

​​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពល​កើតហេតុ​គេ​ ឃើញ​រថយន្ត​​មួយ​គ្រឿង​ម៉ាក អូ​ឌី ឃ្យូ​សេ​វេន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2L6777​បើកបរ​ដោយ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ក្នុង​ល្បឿន​​​លឿន ខណៈ ពេល​ដែល​ម្ចាស់​រថយន្ត​​​នេះ កំពុង​បើកបរ​ប្រដេញ​គ្នា​ជា​មួយ​និង​រថយន្ត​មួយ​គ្រឿង​ទៀត តាម​បណ្ដោយ​ផ្លូវ​មុខ​រដ្ឋសភា​ថ្មី លុះ​ពេល​បើក​​មកដល់​ចំណុច​ខាងកើត​រង្វង់​មូល សម្តេច​ព្រះសង្ឃ​រាជ ជួន​ណាត ក៏​ជ្រុល​ចង្កូត​បោះពួយ​ទៅបុក​ដងទង់​ជាតិ​ដែល​គេ​ដា​ក់នៅ​សួន​ បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី​ចំនួន​បួន​ដើម ចំណែកឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ ។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ ហើយ​ឡើង​ទៅ​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​គេចខ្លួន​បាត់​។​ចំណែក​ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​មូល​ ដ្ឋាន​សហការ​ជាមួយនិង​ប៉ូលិស​ជំនាញ​ ចុះ​ធ្វើការ​វាស់វែង​ដកហូត​យក​ទៅ​រក្សា​ទូក​នៅ​​សាលា​រា​ធានី​ដើម្បី​ចាត់ការ ​ទៅតាម​ផ្លូវច្បាប់​៕ ​

ដោយ៖ ហេង នាង​

1431_DSC00054

1431_DSC00047

Related Articles

Back to top button
Close
Close