ស្រវឹង​បើក​រថ​យន្ត​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ពីរ​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃទី​០១ ​មករា​ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដាច់​​​ស​សៃ​កែងជើង​និង​ស្ត្រី​ម្នាក់ទៀត​បាន​ រង​របួស​បែក​មុខ​បែក​មាត់ ដោយសារ​ស្រវឹង​បើក​រថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​ នៅ​ចំណុច​មុខ​ហាង ផស អេ​ឌី​សិន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ​

បុរស​និង​ស្ត្រី​ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ខាង​លើ​នេះ ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-4586 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ទើបនឹង​ចេញពី​ខារ៉ាអូខេ​នៅ​ម្តុំ​ខាងក្រោយ​ផ្សារ​ទំនើប​សូរិយា ហើយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​កាមរី​ឆ្លាម​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយរៀង​1B-4180​ដែល​ជិះ​គ្នា​ពី​នាក់​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​​ ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា ​ម្ចាស់​ម៉ូតូ​រង​របួស​ដាច់​ស​សៃ​កែងជើង​និង​ស្ត្រី​ម្នាក់​ដែល​ជិះ​ពីក្រោយ ​បាន​រង​របួស​បែក​មុខ​បែក​មាត់​។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុយ ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​​។ ចំ​ណែក​​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ ធ្វើការ​វាស់វែង​ដកហូត​យក​ទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ ដូនពេញ​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕ ​

ដោយ៖ ហេង នាង​

1420_DSC00029

1421_DSC00045

Related Articles

Back to top button
Close
Close