សមត្ថកិច្ចបង្ហាញមុខមេខ្លោង និងបក្ខពួកជួញដូរគ្រៀងញៀន
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤៖៣០នាទី ថ្ងៃទី២៨ ធ្នូ ២០១២ សមត្ថកិច្ច ប្រឆាំងការជួញដូរ គ្រឿងញៀន ក្រសួងមហាផ្ទៃ បានធ្វើការបង្ហាញមុខ មេខ្លោង និងបក្ខពួក ជួញដូរគ្រឿងញៀន ចំនួន៧នាក់ ក្រោយពីបង្ក្រាប បានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ធ្នូ ២០១២ នៅក្នុងរាជធានី ភ្នំពេញ។
នៅក្នុងការបង្ហាញមុខ ជនសង្ស័យទាំង៧នាក់ លោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោម ជនសង្ស័យទាំង៧ នាក់ ដែលត្រូវបាន ចាប់ខ្លួន ពេលចុះបង្រ្កាបនោះ សមត្ថកិច្ចនឹងដោះលែង ជនសង្ស័យចំនួន២នាក់ ក្នុងនោះកូន ប្រុសអាយុ១៧ របស់ជនសង្ស័យដែលជាមេខ្លោង និងមន្រ្តីយោធា ពាក់ស័ក្តិ៣ ដោយសារតែ ជនសង្ស័យទាំងពីរនាក់នេះ មិនជាប់ពាក់ព័ន្ធ និងករណីគ្រឿងញៀននេះ៕
ដោយ៖ ហេង នាង