ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ទូរ​ស័ព្ទ​ដៃ​ពី​ស្ដ្រី​ម្នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែធ្នូ ​ជន​សង្ស័យពីរនាក់ប្រដាប់ ដោយកាំភ្លើងខ្លីមួយដើម ​បានធ្វើសកម្មភាពភ្ជង់​ប្លន់ យកទូរ​ស័ព្ទ​ដៃ​ ពីស្ដ្រី​ ម្នាក់ ខណៈដែលជនរងគ្រោះ​ កំពុងដើរលេងតាមមាត់ទន្លេ ជា​មួយ​មិត្ដ​ភក្ដិ​ពីរ​នាក់ ស្ថិតនៅផ្លូវលេខ១១០ កែងផ្លូវលេខ១៥ ភូមិទី៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ជនរងគ្រោះ ដែលត្រូវជនសង្ស័យពីរនាក់យកកាំភ្លើងភ្ជង់ ហើយប្លន់យក ទូរស័ព្ទដៃ ម៉ាកសាំសុងកាឡាក់ ស៊ីណូត មានឈ្មោះលឹម ដានី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរលក់ខោអាវ នៅផ្សារសាមគ្គី ផ្ទះលេខ១៧២E1 ផ្លូវ លេខ១២៨ សង្កាត់ វាលវង់ ខណ្ឌ៧មករា ។

ដោយឡែកជន សង្ស័យទី១ ដែលត្រូវសមត្ថកិច្ចឡោមព័ទ្ធ និងចាប់ខ្លួនបាន មានឈ្មោះរី ស៊ីកែន ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរនិងទីលំនៅមិន ពិតប្រាកដ ស្រុកកំណើតនៅភូមិវិហារខ្ពស់ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ខណៈ ដែលជនសង្ស័យ ម្នាក់ទៀត ឈ្មោះលី ភេទ ប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់កន្លែង រស់នៅ កំពស់ប្រហែល១,៧៥ម៉ែត្រ សម្បុរ ខ្មៅស្រអែម បាននឹងកំពុងរត់ គេចខ្លួន ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះ រួមជាមួយមិត្ដភក្ដិពីរនាក់ ផ្សេងទៀត ជាជនជាតិកូរ៉េ បានចេញពីកន្លែង ម៉ាស្សា ស្ថិត នៅខាងជើងវត្ដភ្នំ ហើយនាំគ្នា ដើរតាមមាត់ទន្លេ លុះមកដល់ចំណុចកើត ហេតុ ស្រាប់តែមានជនល្មើសពីរនាក់ ដើរមក ក្បែរ រួចមកជនល្មើស ម្នាក់បានដកកាំភ្លើងខ្លី ភ្ជង់មកលើជនរងគ្រោះ ហើយប្លន់យកទូរ ស័ព្ទដៃគេចខ្លួន​។ ​

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ខណៈ ដែលជនសង្ស័យម្នាក់ទៀត បាននឹង កំពុងរត់គេចខ្លួន៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close