ក្រុមជួញដូរគ្រឿងញៀនអ៊ីរ៉ង់បែរទិសទៅឥណ្ឌូណេស៊ី
ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀននៅឥណ្ឌូណេស៊ីបានព្រមានថា បណ្ដាញ ជួញដូរគ្រឿងញៀនអ៊ីរ៉ង់កំពុងតែបង្វែរទិសផលិតកម្មគ្រឿងញៀន ខុសច្បាប់របស់ខ្លួនចូលទៅប្រទេសឥណ្ឌូណេស៊ី។
លោក Anang Iskander ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី មានប្រសាសន៍ថា មានភស្តុតាងបង្ហាញថា បណ្ដាក្រុមអន្ធពាលអ៊ីរ៉ង់កំពុងតែបង្វែរទិសផលិតកម្មគ្រឿងញៀនរបស់ ខ្លួនចេញពីម៉ាឡេស៊ី ហើយរៀបចំបង្កើតកន្លែងផលិតថ្នាំញៀនមេថាំហ្វេតាមីន នៅតាមលំនៅដ្ឋាន ដោយប្រើពួកក្រុមនីហ្សេរី ឲ្យចែកចាយថ្នាំញៀនទាំងនោះដែលកំពុងតែមានការកើនឡើង។
ព្រមពេល នេះដែរ លោក អនុប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀននិយាយថា អ្នកស្វែងសុំសិទ្ធិជ្រកកោនអ៊ីរ៉ង់ខ្លះហាក់ដូចជាកំពុងតែជាប់ស៊ង នៅក្នុងពាណិជ្ជកម្មខុសច្បាប់នេះដែរ។
លោកបន្តទៀតថា លោកបានស្នើឲ្យក្រសួងអន្តោប្រវេសន៍បង្កើនការឃ្លាំពិនិត្យទៅលើជនបរទេសទាំងឡាយ៕ (Radio Australia)