ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ដំ​ណើរ​ការ​ថវិ​កា​ជាតិ​នៅ​កម្ពុជា​

ភ្នំ​ពេញ៖ នៅ​ថ្ងៃ​ទី​២៦ ធ្នូ​២០១២នេះ​ ក្រុម​មន្រ្តីអង្គការ​សង្គម​ស៊ីវិល​ បានមក​ជួបជុំ​គ្នាស្វែង​យល់អំពី​ការលើក​កម្ពស់​ការ​យល់​ដឹង​​ពីដំណើរ​ការ​ ថវិកាជាតិ​ ក្រោយ​ពីរដ្ឋសភា បាន​អនុម័ត​ច្បាប់​ថវិកា​សម្រាប់ឆ្នាំ​២០១៣​នាពេល​ថ្មីៗនេះ។

អ្នក​សម្រប​សម្រួល​កម្មវិធី​អភិបាលកិច្ច​សិទ្ធិកុមារ​អង្គការ​សង្រ្គោះ​ កុមារ លោកស្រី គោល លីណា ​ បាន​ថ្លែង​ថា កម្មវិធី​នេះ មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​បុគ្គលិក​អង្គការសង្រ្គោះកុមារ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ក្រុមកុមារ​និង​យុវជន​ដែលធ្វើការ​ជាមួយ​កុមារ ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​ដែលរៀបចំ​ដោយ​អង្គការ​សង្គ្រោះ​កុមារ ​និង​វេទិកានៃ​អង្គការមិន​មែន​រដ្ឋាភិបាល​ស្តី ពី​កម្ពុជា​ ក៏មាន​បង្ហាញ​អំពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០១២ ព្រមទាំង​ច្បាប់ស្តី​ពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ​​សាធារណៈ​ឆ្នាំ២០០៨។

​ជា​មួយ​គ្នា​នោះ​ដែរ​ លោកស្រី ​ចាន់ សុខយ៉េង ប្រធាន​ស្តីទីនៃ​កម្មវិធី​បញ្ហា​អភិវឌ្ឍន៍ បាន​ឱ្យ​ដឹង​ថា ថវិកា​ជាតិ​មាន​ចំណូល​មកពី​ប្រភព​​ពន្ធលើ​សេវា​ប្រាក់​ចំណូល/ប្រាក់​ចំណេញ​ និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​​ អាករលើ​អចលនទ្រព្យ ពន្ធគយ…សម្បទាន​នេសាទ/រ៉ែ ការជួល​ដីធ្លី ផលពី​សកម្មភាព​ទេស​ចរណ៍​។ល។ ព្រមទាំង​កម្ចីនិង​ជំនួយ​ឥត​សំណង ការសងបំណុល និង​ការ​វិនិយោគ​ហិរញ្ញ​វត្ថុផង​ដែរ៕

ដោយ៖ ហេង នាង​

KHM-awareness on national budget-soysophea-20121226

Related Articles

Back to top button
Close
Close