ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​ ២​នាក់​រង​របួស​ស្រាល​ ដោយ​បុរស ​២​នា​ក់​ជិះ​ម៉ូតូ​កៀរ​

ភ្នំពេញ ​៖​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​ ២៥ ខែធ្នូ ​ស្ថិត​នៅ​ម្ដុំ​ភោជនីយដ្ឋាន​«​ម្លិះ​៧៧»​ តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩ ​ក្បែរ​ទីស្នាក់ការ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ ​និង​២​នាក់​ទៀត​រង​របួស​​ស្រាល ​ដោយ​​​បុរស​២​នាក់ ដែល​មាន​ទីលំនៅ​ក្បែរ​គ្នា​ជិះ​ម៉ូតូ​មក​តាម​ធាក់​ផ្ដួល​ម៉ូតូ​របស់​ពួក​នាង​ ​​ព្រោះតែ​រឿង​តាម​ស្រឡាញ់​មិនបាន ។

​នារីៗ​រងគ្រោះ​មាន​ទី​១. ឈ្មោះ ស៊ឹម ចាន់​ធឿន អាយុ​២៤​ឆ្នាំ ទី​២. ឈ្មោះ ស្រី អូន អាយុ​១៩​ឆ្នាំ ជា​សិស្ស ទី​៣. ឈ្មោះ សៀង ថាវ​រី អាយុ​២៥​ឆ្នាំ។ ពួក​នាង​ទាំង​៣​នាក់​ជា​បងប្អូន​ជូន​មួយ​នឹង​គ្នា​ និង​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

​តាម​ការ​អះអាង​របស់​នា​រីៗ​ជា​ជនរងគ្រោះ​និយាយ​ថា ខណៈ​ពេល​នាង​កំពុង​ធ្វើដំណើរ​រួមគ្នា​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-6406 តាម ​បណ្ដោយ​ផ្លូវ​លេខ​១០១៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ស្រាប់​តែ​មាន​បុរស​២​នាក់​ឈ្មោះ វ៉ាន់ និង​ឈ្មោះ ស្រស់ មាន​ទីលំនៅ​ក្បែរ​នាង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​កៀរ​ផ្ដួល​ម៉ូតូ​នាង​បណ្ដាល​ឲ្យ​ដួល​ គ្រោះថ្នាក់​ទាំង​៣​នាក់ រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close