ពលរដ្ឋបុរីកីឡា ៦នាក់​ព្យាយាមចូលជួបសម្ដេច ​ហ៊ុន សែន ដើម្បីសុំ​ការអន្តរាគមន៍

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ កុម្ភៈ​ ២០១២ ប្រជា​ពលរដ្ឋ​បុរី​កីឡា ៦នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​កង់​បី សំដៅទៅ​វេទិកា​របស់​សម្ដេច​ ហ៊ុន សែន ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ពង្រីក​កំណាត់​ផ្លូវ​លេខ​៦A នៅ​ចំណុច​ភូមិ​​ខ្ទរ ជាប់​ស្ពាន​ទី​១ ដើម្បី​ស្វែងរក​ការ​អន្តរាគម​ន៍​ពី​សម្តេច​ជួយ​ដល់​ពួក​គាត់​។

​​ប៉ុន្តែ​​ការ​​ព្យាយាម​ចង់​ចូលជួប សម្ដេច​​ ហ៊ុន សែន ដើម្បី​សុំ​ការ​អន្ត​រា​គមន៍ និង​រក​ដំណោះ​ស្រាយ​ដល់​ពួក​គាត់​ ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​កំពុង​ការពារ​សុវត្ថិភាព​​ សម្ដេច​ហ៊ុន​ សែន​ បាន​រារាំង​មិន​ឲ្យ​ចូល​ នឹង​មិន​មាន​ការ​​ចាប់​ឃាត់ខ្លួន​នោះ​ទេ គឺ​គ្រាន់តែ​សមត្ថកិច្ច​រារាំង​ពួកគាត់មិន​ឲ្យ​ចូលទៅ​វេទិកា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ​តែប៉ុណ្ណោះ​៕

Related Articles

Back to top button
Close
Close