ពលរដ្ឋហ្វ៊ីលីពីនរងគ្រោះដោយសារព្យុះពឹងអាស្រ័យលើជំនួយសប្បុរសធម៌
បណ្ដាជនដែលនៅរស់រានមានជីវិតពីគ្រោះធម្មជាតិកំណាចព្យុះទីហ្វុងបុប្ផានៅ ប៉ែកខាងត្បូងប្រទេសហ្វ៊ីលីពីនកំពុងតែពឹងអាស្រ័យទៅលើស្បៀងជំនួយសប្បុរសធម៌ ហើយកំពុងស្នាក់នៅទីជម្រកបណ្ដោះអាសន្ននៅពេលបុណ្យគ្រីស្មាស់នេះ។
ពលរដ្ឋក្នុងប្រទេសហ្វ៊ីលីពីនប្រមាណ៩០%ជាអ្នកកាន់សាសនាគ្រិស្ដ។
កាលពីដើមខែនេះ ខ្យល់ព្យុះទីហ្វុងនេះបានធ្វើឲ្យមនុស្សជាង១ពាន់នាក់ស្លាប់ និង ជាង៨រយនាក់ទៀតបាត់ខ្លួន។
ជំនួយដល់ជនរងគ្រោះទាំងនេះកន្លងមកបានពីក្រុមអង្គការជំនួយអន្ដរជាតិនិងម្ចាស់ ជំនួយដទៃទៀតដូចជាសហរដ្ឋអាម៉េរិក, អូស្រ្ដាលី, ប្រ៊ុយណេ, ចិន និងនូវ៉ែលហ្ស ឡង់៕ (Radio Australia)