ជន​សង្ស័យ​ឆក់​ទូរ​ស័ព្ទ​ដៃ​ពីរ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ជនសង្ស័យពីរនាក់ ដែលជាចោរឆក់ទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចប៉ូលិស តាមចាប់បាននៅចំណុច ផ្លូវន័រប្រ៊ីដ កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ខណៈពេលកំពុងជិះម៉ូតូស្របទិសគ្នា រូចបន្ថែមល្បឿនម៉ូតូបើកគេចខ្លួន មកទិសខាងកើត តាមបណ្តោយផ្លូវ២០០៤ ស្រាប់តែមកដល់ជិតចំណុចស្តុបលូ៣ ក្នុង សង្កាត់ទឹកថ្លា កម្លាំងល្បាតរបស់អធិការដ្ឋាននគបាលខណ្ឌសែនសុខបានទទួលព័ត៌មាន តាម វិទ្យុទាក់ទង ក៏កំណត់មុខសញ្ញាចាំស្ទាក់ ឃាត់ចាប់បានជនសង្ស័យ។

ជនសង្ស័យទាំងពីរនាក់នេះ មានឈ្មោះ ទី១ ឈ្មោះ លី ហៀង ហៅអាប៉ូឡូ អាយុ៣១ឆ្នាំ និងឈ្មោះ សុខ គឹមជា អាយុ២១ឆ្នាំមុខរបរជំនាញឆក់ដូចគ្នាដែរអ្នកទាំង២និងស្នាក់នៅ សង្កាត់ច្បាអំពៅខណ្ឌមានជ័យ។

បច្ចុប្បន្នប៉ូលិសកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close