មនុស្ស​ ៤២​នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ស្រី​លង្កា

មានសេចក្តីរាយការណ៍ថាយ៉ាងហោចណាស់ មានមនុស្ស ៤២នាក់ បានស្លាប់ និង ៩នាក់ទៀតបានបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេស ស្រីលង្កាកាលពីចុងសបា្តហ៍កន្លងមកនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិនិយាយថាទឹកជំនន់នៅភាគកណ្តាល, កណ្តាលខាងជើងនិងភាគខាងកើតប្រទេសបានជម្លៀសប្រជាជនរាប់ពាន់នាក់ហើយ ប្រ ជាជនជាង ១ម៉ឺន៧ពាន់នាក់បានទៅជ្រកកោនក្នុងជំរុំជួយសង្រ្គោះចំនួន ១០០ជំរុំ។

ប្រហែលជាពាក់កណ្តាលនៃទំនប់ចម្បងៗសរុបចំនួន៧១ទំនប់ បានហៀរទឹកចេញហើយ ទ្វារទឹកត្រូវបានគេបើក ដែលធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែមានសភាពយ៉ាប់យ៉ឺន។

ប្រទេសស្រីលង្កាបានលេចជន់ដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាងមួយ សបា្តហ៍៕ (Radio Australia)

Related Articles

Back to top button
Close
Close