ផ្ទាំងទឹកកកនៅភាគខាងលិចអង់តាទិកកំពុងឡើងកម្តៅទ្វេដង
អ្នកស្រាវជ្រាវនៅក្នុងសហរដ្ឋអាម៉េរិក និយាយថាការវិភាគលើកំណត់ត្រាសីតុណ្ហ ភាពរយៈពេលជាង៥០ឆ្នាំកន្លងមក បានបង្ហាញថាផ្ទាំងទឹកកកនៅភាគខាងលិច អង់តាទិកកំពុងឡើងកម្តៅ ទ្វេដងយ៉ាងលឿនដូចដែលបានទោះទាយទុកជាមុន ហើយកំពុងរលាយឆាប់ជាងផ្នែកដទៃទៀតនៅអង់តាទិក។
ការរលាយផ្ទាំងទឹកកកដ៏ធំដែលមានកម្រាស់ក្រាស់ដល់ទៅ ៤គីឡូម៉ែត្រ អាចបណ្តាល ឲ្យមានការកើនឡើងនូវកម្រិតនីវ៉ូទឹកសមុទ្រពិភពលោក ប្រមាណជា១០%៕ (Radio Australia)