បុរស​ពីរ​នាក់​បើក​រថយន្ត​បុក​លូរ​ ​ក្រឡាប់​ផ្ញា​រ​ជើង​

ភ្នំពេញ៖ កាលពីវេលាម៉ោង ២១ និង ០០នាទីយប់ ថ្ងៃទី២៣  ធ្នូ  ២០១២ បុរស២នាក់ បើកបររថយន្តមួយគ្រឿង ល្បឿនលឿន ហើយរេចង្កូតបុកគំរបលូរ នៅលើចិញ្ចើមផ្លូវ បណ្តាល ឲ្យរថយន្ត ក្រឡាប់ នៅតាមបណ្តោយផ្លូវ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរសពីរនាក់ វ័យជាង៣០ឆ្នាំ បានជិះរថយន្តមួយគ្រឿងម៉ាក TACOMA Prerunner VS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-3416 បានបើកបរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កែងផ្លូវប៉េតុង ក្នុងភូមិទ្រា១ ស្រាប់តែរថយន្តបង្កហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ បុកគំរបលូរនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងតែម្តង ។ ប៉ុន្តែក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសធ្ងន់ធ្ងរទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានប្រគល់រថយន្តបង្កហេតុ ឲ្យទៅម្ចាស់រថយន្តស្ទូចយកទៅជួសជុល ព្រោះការក្រឡាប់រថយន្តនេះ មិនបណ្តាលឲ្យទ្រព្យសម្បត្តិសាធារណៈ រងការខូចខាតធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែបែកគំរបលូរ បន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯរថយន្តវិញ ត្រូវរងការខូចខាត ស្ទើរទាំងស្រុង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close