ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹង​ស្រា​ដើរ​អុក​ឡុក​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី២១ ខែធ្នូ បុរសជនជាតិបរទេសម្នាក់ ស្រវឹងស្រា រួចដើរចូលអុកឡុកក្នុងផ្ទះប្រជាពលរដ្ឋហើយរើរបស់របរនៅក្នុងផ្ទះរាយរប៉ាត់ រប៉ាយ បង្កឲ្យមានការភ័យខ្លាចដល់ម្ចាស់ផ្ទះ និងប្រជាជននៅតាមដងវិថី នៅតាមបណ្តោយមហាវិថីព្រះសីហនុ ម្តុំខាងលិចវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ ចំការមន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសបង្កហេតុខាងលើនេះពុំទាន់បាន ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាររូបគេស្រវឹងស្រាខ្លាំងពេកធ្វើឲ្យបាត់បង់ ស្មារតីនិយាយស្តាប់ គ្នាមិនបានសោះ ហើយនៅមុនពេលកើតហេតុគេឃើញជនបរទេស ស្រវឹងស្រារូបនេះ ដោះអាវដើរទ្រេតទ្រតដោយនៅក្នុងដៃមានកាន់ខ្សែរក្រវ៉ាត់ ដើរតាម បណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុ ខាងលើក៏ដើរចូលទៅក្នុង ផ្ទះប្រជាពលរដ្ឋធ្វើការអុកឡុកនិងបង្កឲ្យមានការភ័យខ្លាចតែ ម្តង។

ជនបរទេសបង្កហេតុខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បី សួរនាំ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close