ពង្រាងច្បាប់​ហាម​មិន​ឲ្យ​ផ្ទេរ​កុមារ​រុស្ស៊ី​ ទៅ​ជា​កូន​ចិញ្ចឹម​របស់​ពលរដ្ឋ​អាមេរិកាំង

ពង្រាងច្បាប់នេះ ជាចម្លើយទល់នឹង “ច្បាប់ Magnitsky” អនុម័តដោយ ព្រឹទ្ធសភា អាមេរិក និង ចុះហត្ថលេខាដោយលោកប្រធានាធិបតី Barack Obama ទៅហើយ ដាក់ទណ្ឌកម្មពួកមន្ត្រីរុស្ស៊ីណាដែលរំលោភបំពានលើសិទ្ធិមនុស្សនៅរុស្ស៊ី ។ប៉ុន្តែ តាំងពីវាមិនទាន់ អនុម័ត ដាច់ស្រេច ដោយសភាឌូម៉ានៅឡើយវា ញ៉ាំង ឲ្យមានការទិតៀនទៅហើយ ពីខាងរដ្ឋមន្ត្រីរុស្ស៊ី មួយចំនួន។

ពង្រាងច្បាប់រុស្ស៊ីជាសាច់រឿង មានឈ្មោះថា “ច្បាប់ Dima Yakovkev” គឺក្នុង ន័យសងសឹកអាមេរិកពីខាងរុស្ស៊ីចំពោះការធ្លាក់ខ្លួនស្លាប់យ៉ាងអាណោច អាធម្មនៃកុមាររុស្ស៊ី ឈ្មោះ Dima Yakovkev ដែលត្រូវឪពុកចិញ្ចឹមជាតិអាមេរិក ចាក់សោឡានទុកចោល ក្រោមកំដៅថ្ងៃ លុះទាល់តែវាថប់ខ្យល់ ដាច់ដង្ហើម ទៅ។

ខ្លឹមសារពង្រាងច្បាប់ គឺភាគីរុស្ស៊ី ហាមមិនឲ្យពលរដ្ឋអាមេរិកាំង សុំកុមាររុស្ស៊ី យកទៅ ធ្វើជា កូនចិញ្ចឹមទៀតឡើយ។ ថ្ងៃទី១៩ធ្នូនេះ ពួកអ្នកតំណាងរាស្ត្រ សភាឌូម៉ា ដែលសុទ្ធតែគាំទ្រដល់ ច្បាប់ប្រឆាំងអាមេរិកនេះ ក្នុងសម័យប្រជុំ ពិភាក្សាជាលើកទី២គ្រោងសាយភាយ បម្រាមហាមមិន ឲ្យសុំកុមាររុស្ស៊ីយកទៅ ធ្វើ ជាកូនចិញ្ចឹម ទាំងទៅលើរាល់ប្រទេសណាដែលជា”មិត្ត” របស់អាមេរិក។

ប៉ុន្តែ តាំងពីវាមិនទាន់ អនុម័តដាច់ស្រេច ដោយសភាឌូម៉ានៅឡើយ ពង្រាងច្បាប់ រុស្ស៊ីនេះ ត្រូវ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ចាត់ទុកថាជា “ការសម្រេចចិត្តដែលខុស”ហើយ” ព្រមជាមួយនេះ គាត់សង្ឃឹមថា នៅទីបំផុត សភា ឌូម៉ាមុខជានឹងចេះអនុម័តយក “ច្បាប់ដែល ថ្លឹងមុខថ្លឹងក្រោយ”ពុំខាន។ តាម លោក ប្រមុខការទូតរុស្ស៊ី របបសុំកុមារប្រទេសមួយ យកទៅ ធ្វើជាកូនចិញ្ចឹមក្នុង គ្រួសារប្រទេសមួយផ្សេងគឺជាការអនុវត្តន៍មានលក្ខណៈអន្តរជាតិវាជាស្ថាប័ន ដែលមានសិទ្ធិដំណើរការពេញទីសំខាន់ឲ្យតែវាប្រព្រឹត្តទៅតាមរបៀបស៊ីវី ល័យ។

ចំណែករដ្ឋមន្ត្រីក្រសួងអប់រំយល់ថាច្បាប់រុស្ស៊ីថ្មីនេះនឹងនាំឲ្យរងគ្រោះជាបឋម ដល់កុមារពិការរុស្ស៊ីទេតើ ដ្បិតកុមារប្រភេទនេះឥតត្រូវការសុំដោយគ្រួសាររុស្ស៊ី ឡើយ។

មន្ត្រីខ្លះទៀតធ្វើការប្រៀបធៀបថា គួរឲ្យអស់សំណើចដូចតទៅ៖ ក្នុង ចំណោមកុមាររុស្ស៊ីជាង២.០០០នាក់ដែលមានសុំក្នុង១០ឆ្នាំចុងក្រោយយកទៅ ធ្វើជាកូនចិញ្ចឹមក្នុងគ្រួសារអាមេរិកាំង គឺមានស្លាប់អស់តែ១៩នាក់ប៉ុណ្ណោះ។ រីឯក្នុងគ្រួសាររុស្ស៊ីវិញ កុមារបែបនេះ ស្លាប់ក្នុង១ឆ្នាំៗ ជាមធ្យម គឺ ៨នាក់។

ស្របនឹងស្ថិតិផ្លូវការ ក្នុងឆ្នាំ២០១២នេះ មានពលរដ្ឋបរទេស បានសុំកុមាររុស្ស៊ី ចំនួន ៣.៤០០នាក់ យកទៅធ្វើជាកូនចិញ្ចឹម ពីក្នុងនោះ ៨៩នាក់ ដែលពិការ ត្រូវ បានទទួលយក ដោយ គ្រួសារអាមេរិកាំង៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close