ក្រុម​អ្នក​ធើ្វការ​ឃោសនា​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃជើង​រង​ការ​បាញ់​ប្រហារ​

នៅប្រទេសប៉ាគីស្ថាន ក្រុមអ្នកធើ្វការឃោសនាអោយចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺ ស្វិតដៃជើងបានរងនូវការបាញ់ប្រហារសាជាថ្មី ម្តងទៀតនៅថ្ងៃពុធនេះ។ បុគ្គលិកការងារម្នាក់រងរបួសនៅក្បែរ Peshawar ស្ថិតនៅជិតព្រំប្រទល់ អាហ្កា នីស្ថានក្បែរជំរករបស់ក្រុមឧទ្ទាមតាលីបង់។ការវាយប្រហារទៅលើ ក្រុមអ្នកធើ្វការ ឃោសនាចាក់វ៉ាក់សាំងទប់ទល់នឹងជំងឺ ស្វិតដៃជើង បានកើតឡើងតាំងពីថ្ងៃចន្ទមក ម្ល៉េះ បានសំលាប់មនុស្ស៦នាក់ដែលបំរើការងារនេះ។ អង្គការ Unicef និងអង្គការ សុខភាពពិភពលោក OMS បានបរិហារថា ទង្វើសាហាវនេះប៉ះពាល់តែលើ ប្រជាជន ដែលក្រីក្រ ពិសេសក្មេងៗដែលត្រូវការទទួលការការពារព្យាបាលជំងឺ ច្រើនជាងគេ ប៉ុណ្ណោះ។

នៅថ្ងៃពុធនេះ នៅជាយក្រុង Peshawar បុរសពីរនាក់ បានជិះម៉ូតូ ហើយប្រើកាំភ្លើង បាញ់ទៅលើ បុគ្គលិករដ្ឋបាលពីរនាក់ ដែលកំពុងតែធ្វើការចាក់ថ្នាំវ៉ាក់សាំង ធ្វើអោយបុគ្គលិកម្នាក់របួស ជាសំណាងល្អ ពួកគេទាំងពីរ បានរួចជីវិត។ ការបាញ់ ប្រហារនេះស្ថិតនៅជិតព្រំប្រទល់ប្រទេសអាហ្កានីស្ថាននិងក្បែរតំបន់ដែលគេ ចាត់ទុកដូចជាជំរករបស់ ក្រុមឧទ្ទាម តាលីបង់ និងក្រុមភេរវកម្មផ្សេងទៀតដែល មាន ជាប់ទំនាក់ទំនង ជាមួយ អាល់កៃដា។

ក្នុងថ្ងៃពុធដដែលនេះដែរ នៅក្នុងក្រុងពីរផ្សេងទៀត គឺCharsadda និង Nowshera ក្បែរក្រុងPeshawar មានក្រុមបុរសផ្សេងទៀត ជិះម៉ូតូបាញ់ប្រហារទៅ លើ ក្រុមស្ត្រីធ្វើការងារដោយស្ម័គ្រចិត្ត ក្នុងការឃោសនាចាក់ថ្នាំវ៉ាក់សាំង ទប់ទល់នឹងជំងឺស្វិតដៃ ជើង។ គ្រាប់កាំភ្លើងមិនបានប៉ះពាល់ស្ត្រីស្ម័គ្រចិត្តទាំងអស់ នេះទេ ប៉ុន្តែបានបង្កអោយអ្នកដើរតាមផ្លូវម្នាក់របួស។

ការបាញ់ប្រហារលើក្រុមអ្នកឃោសនាចាក់ថ្នាំវ៉ាក់សាំង ទប់ទល់នឹងជំងឺស្វិតដៃជើង បានកើតឡើងតាំងពីថ្ងៃចន្ទមកម្ល៉េះធ្វើអោយមនុស្ស៦នាក់បាត់បង់ជីវិតក្នុងនោះ មានស្ត្រី៥នាក់។ ដើម្បីជៀសវៀងបញ្ហានេះ អជ្ញាធរបានផ្អាកការចាក់ថ្នាំ វ៉ាក់សាំងជាបណ្តោះអាសន្ននៅតំបន់ក្រុង Karachi។ ប៉ុន្តែការ ផ្សព្វផ្សាយ ឃោសនាចាក់ថ្នាំនៅតែបន្តយ៉ាងរស់រវើកនៅខេត្តKhyber Pakhtunkhwa។

អង្គការ Unicef និងអង្គការសុខភាពពិភពលោក OMS ដែលផ្តល់ជំនួយ ដល់ការ ផ្សព្វផ្សាយឃោសនាចាក់ថ្នាំដើម្បីលុបបំបាត់ជំងឺស្វិតដៃជើងនៅប៉ាគី ស្ថាន បានបរិហារថា មានតែប្រជាជនដែលក្រីក្រ ពិសេសក្មេងៗដែលត្រូវការទទួលការការ ពារព្យាបាលជំងឺ ច្រើនជាងគេ តែប៉ុណ្ណោះ ដែលរងនូវការវាយប្រហារនេះ។

ក្រុមគ្រូពេទ្យបានវិនិច្ឆ័យឃើញមានជំងឺស្វិតដៃជើង៥៦ករណីនៅក្នុងប្រទេសតាំងពី ដើមឆ្នាំ ២០១២មក៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close