ឆេះ​ឃ្លាំង​ស្តុក​កំទេច​ក្រណាត់​ខ្ទេច​នៅ​សង្កាត់​ចោម​ចៅ​

ភ្នំពេញ៖ កាលពីវេលា ម៉ោង១២និង ៤៥នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឃ្លាំងស្តុកកំទេច ក្រណាត់ មួយកន្លែង ត្រូវបានអគ្គិភ័យ ឆាប់ឆេះទាំង កណ្តាលយប់ខ្ទេចគ្មាន សល់ ស្ថិតនៅតាមបណ្តោយ ផ្លូវអូរឌឹម ទំនប់កប់ស្រូវ ភូមិក្រសាំងផ្អែម សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺពួកគាត់កំពុងតែដេកលង់លក់ស្រាប់តែលាន់សន្លឹកភ្លើងឆេះ ពេលនាំគ្នាស្ទុះ មើលស្រាប់តែឃើញអណ្តាតភ្លើងឆេះ ធ្លាយដំបូលបាត់ទៅ ធ្វើឲ្យអ្នកជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែខ្លាច ឆេះរាលដាល ប៉ុន្តែអាជ្ញាធរដែនដី ក៏ដូចជាអាជ្ញាធរ ពន្លត់អគ្គិសនី រាជធានីនិងកងអន្តរាគមន៍ ង៧០ផងដែរ បានជួយអន្តរាគមន៍មិនឲ្យមានការរាលដាលនោះទេ ។

លោក នេត វន្ថា ប្រធានអង្គភាព ពន្លត់អគ្គិភ័យបានឲ្យដឹងថា លោកបានប្រើរថយន្តពន្លត់គ្គិភ័យ របស់សាលារាជ ធានីអស់ចំនួន៧គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពង៧០ចំនួន៤គ្រឿង ហើយក្នុងរថយន្តនីមួយៗប្រើ ទឹកអស់៤ទៅ៥ជើង ហើយចំពោះការឆាប់ឆេះនេះ បណ្តាលមកពីមូលហេតុអ្វីឬខូចខាតទ្រព្យ សម្បត្តិអស់ប៉ុន្មាន នោះ គឺពុំអាចទាន់សន្និដ្ឋានបាននៅឡើយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close