ហ្វ៊ីលីពីន​ទទួល​​​ជំនួយ​ពី​អូស្រ្តាលី​សម្រាប់​កម្មវិធី​​សង្គ្រោះ​ជន​រង​គ្រោះ​ពី​​ព្យុះ​ទីហ្វុង បុបា្ផ

ប្រទេសហ្វ៊ីលីពីនបានជំនួយបន្ថែមពីប្រទេស អូស្រ្តាលីចំនួន២លាន៣សែនដុល្លារ សម្រាប់កម្មវិធីសង្គ្រោះជនរងផល ប៉ះពាល់ដោយសារព្យុះទីហ្វុង បុបា្ផ។ 

កាលពីរយៈពេល២សប្ដាហ៍មុន ព្យុះទីហ្វុងបុប្ផាបានវាយលុកប្រទេសហ្វ៊ីលីពីនដែល បានបណ្ដាលឲ្យ ស្លាប់មនុស្សជាង១ពាន់នាក់ និងមនុស្សប្រមាណជាង៨៥០នាក់ ទៀតកំពុងតែបាត់ខ្លួននៅឡើយ។

ប្រទេសអូស្រ្តាលីបានផ្ដល់ជំនួយសម្រាប់ជនរងគ្រោះនៅហ្វ៊ីលីពីនពីព្យុះមានចំនួន សរុប៧លាន៣សែនដុល្លារអូស្រ្តាលី៕ (Radio Australia)

Related Articles

Back to top button
Close
Close