អង្គការ Unicef ពន្យារពេលកម្មវិធីចាក់ថ្នាំបង្ការនៅក្នុងប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន
មូលនិធិសង្គ្រោះបន្ទាន់កុមារអន្តរជាតិ របស់អង្គការសហប្រជាជាតិហៅថា Unicef បាននិយាយថាការសម្លាប់បុគ្គលិកសុខាភិបាលជាស្រ្តីចំនួន៥នាក់នៅ ក្នុងប្រទេសប៉ាគីស្ថានក្នុងពេលកន្លងមកនេះ នឹងមិនអាចបញ្ឈប់យុទ្ធនា ការរបស់អង្គការនេះក្នុងការលុបបំបាត់ ជំងឺស្វិតដៃជើងកុមារនោះឡើយ។
ដំណើរការចាក់ថ្នាំបង្ការត្រូវបានពន្យារពេលនៅក្នុងទីក្រុង Karachi ដែលជា ទីក្រុងដ៏ធំជាងគេរបស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការវាយប្រហារដែលរៀប ចំទុកជាមុនជាប់ៗគ្នាលើ បុគ្គលិកធ្វើការផ្នែកសុខភាព។
កាលពីថ្ងៃចន្ទនេះទៀត មានបុគ្គលិកសុខាភិបាលប្រុសម្នាក់ត្រូវបានគេបាញ់ សម្លាប់នៅក្នុងទីក្រុងPeshawarហើយក៏មានទាហាន៣រូបទៀតត្រូវបានគេសម្លាប់ ក្នុងពេលអមដំណើរការពារអ្នកចាក់ថ្នាំ បង្ការមួយក្រុមនៅក្នុងភាគពាយព្យ របស់ ប្រទេសនេះ។
លោកTim O’Connorអ្នកនាំពាក្យរបស់អង្គការ Unicef អូស្រ្តាលីមាន ប្រសាសន៍ ថា ការពន្យារពេលរបស់កម្មវិធីចាក់ថ្នាំបង្ការគឺមានលក្ខណៈជាបណ្តោះ អាសន្នប៉ុណ្ណោះ៕ (Radio Australia)