អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូមួយគ្រឿងទៅបាត់ ចំណែកម្ចាស់ម៉ូតូ ត្រូវជនល្មើសយកទៅបោះចោល នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១យប់ថ្ងៃទី១៧ ធ្នូ ។

បុរសជាអ្នករត់ម៉ូតូឌុបមានឈ្មោះ វិន ឡូ អាយុ ៤៤ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិរវាក្រោម ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ។

បើតាមសម្តីស្រ្តីឈ្មោះ វិន ស្រីពៅ អាយុ ៣១ឆ្នាំ ត្រូវជាប្អូនស្រីរបស់អ្នករត់ម៉ូតូឌុបនោះ បានឲ្យដឹងថា បងប្រុសរបស់គាត់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL 3996 ប្រកប របររត់ម៉ូតូឌុប នៅថ្ងៃកើតហេតុ នៅវេលាម៉ោង ៤រសៀល បងប្រុស បានមកកន្លែងរបស់នាងលក់ងាវ នៅម្តុំត្រឡោកបែក ហើយនាងបានប្រាប់ថា ជួយមើលកូននាងផង ថ្ងៃនេះ គាត់មិននៅផ្ទះទេ ទៅហូបការគេ ។ ចាប់តាំងពីពេលនោះមកបាត់បងប្រុស រហូតថែមទាំងមិនបានទៅយកកូនស្រីប្រុសនៅសាលាទេ ទើបប្តីរបស់នាង ទៅដឹកកូនត្រឡប់មកផ្ទះវិញ ។

ជនរងគ្រោះត្រូវបានប្អូនស្រីដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រហូតដល់រំលងអធ្រាត្រទើបបុរសនោះដឹងខ្លួនបាន ប្រាប់ថា គាត់បានដឹកបុរសម្នាក់ពីទឹកថ្លា ទៅពោធិចិនតុង រូបគេបានហៅទៅផឹកស៊ីនៅហាង បុប្ជាពោធិចិនតុង បន្ទាប់មក លែងដឹងខ្លួន រហូតតែម្តង ។ ម៉ូតូរបស់គាត់ត្រូវជនល្មើសយកទៅបាត់ហើយ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close