សមត្ថ​កិច្ច​ចាប់​បាន​​ជន​សង្ស័យ​ពីរ​នាក់​ក្នុង​ចំណោម​៤​នាក់​

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ក្នុងចំណោម ៤នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនបានភ្លាមៗ ខណៈ ដែលពីរនាក់ផ្សេងទៀត កំពុងរត់គេចខ្លួន បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្ម ភាពយកដំបងចូលទៅវាយប្លន់យកទូរស័ព្ទ ម៉ាកអាយហ្វូន ពីជនរងគ្រោះម្នាក់ កំពុង និយាយទូរស័ព្ទ ស្ថិតនៅលើកំណាត់ផ្លូវលេខ ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនសង្ស័យទី១ឈ្មោះ ប៊ូ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យ ម្នាក់ទៀតឈ្មោះជាម ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ ដែលអ្នកទាំងពីររស់នៅក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។

រងគ្រោះបានជិះម៉ូតូតែម្នាក់ឯង រួចហើយ ពេលធ្វើដំណើរដល់ចំណុចកើតហេតុនោះ ក៏ ឈប់ម៉ូតូនិយាយទូរស័ព្ទ គាប់ជួនពេលនោះ ក៏លេចមុខជនសង្ស័យទាំងនេះ ប្រដាប់ដោយ ដំបង ក្នុងដៃបានចូលទៅសំឡុតនិងប្រុងវាយ ជនរងគ្រោះ ក្នុងគោលបំណងប្លន់យកទូរស័ព្ទ ម៉ាកអាយហ្វូន ។ ដោយសារតែឃើញជន សង្ស័យមានគ្នាច្រើននិងមានដំបងនៅក្នុងដៃ ផងនោះ ក៏បានប្រគល់ទូរស័ព្ទដៃទៅឱ្យពួក គេ រួចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

បើតាមសមត្ថកិច្ចនៅពេលដែលជនសង្ស័យ ទាំងនេះ រត់គេចខ្លួនពីកន្លែងកើតហេតុជន រងគ្រោះបានស្រែកឆោឡោ ក៏ឮដល់ប្រជា ពលរដ្ឋ ហើយនាំគ្នាមកចោមរោម មើល រួច គាប់ជួនពេលដែលកម្លាំងប៉ុស្ដិ៍បឹងទំពុនខណ្ឌ មានជ័យ កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើត ហេតុ ហើយក៏មកសួរនាំ ទើបដឹងរឿងហេតុទើបស្ទាក់មុខសញ្ញាកម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យពីរនាក់ រីឯពីរនាក់ផ្សេង ទៀត បាននឹងកំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close