​ស្រវឹង​ស្រាយក​ដុំ​ថ្ម​គប់​រយះ​ជើង​បុគ្គ​លិក​ស្រី​ម្នាក់​ត្រូវ​សន្តិ​សុខ​វាយ​ទ្រោម​ខ្លួន​

ភ្នំពេញ៖ នៅវេលាម៉ោង១ និង៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ធ្នូ យុវជនម្នាក់ក្នុងចំណោម ៣នាក់ ត្រូវសន្តិសុខចាប់បាន ព្រួតវាយទ្រោមខ្លួន ដោយចោទប្រកាន់ថា ផឹកស៊ីស្រវឹង អុកឡុកនៅមុខក្លឹប និងយកដុំថ្មគប់ បុគ្គលិកស្រីម្នាក់ រងរបួស នៅតាមផ្លូវលេខ ២៧១ មុខក្លឹបវើរដាន់ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុយុវជន៣ នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ទៅចូលក្លឹបផឹកស៊ីរាំលេង រហូតដល់ម៉ោងខាងលើ ទើបនាំគ្នាចេញមកខាងក្រៅ មិនដឹងជាខឹងរឿងអី ពីខាងក្នុងក្លឹបមកទេ មកដល់មុខក្លឹប បានស្រែកឡូឡា ផ្អើលគេផ្អើលឯង រួចយកដុំថ្មគប់បណ្តាលឲ្យស្រ្តីម្នាក់ជាបុគ្គលិកក្នុងក្លឹបរយះ ជើងខាងស្តាំ ។

បន្ទាប់មក ស្រាប់តែឃើញសន្តិសុខ បាននាំគ្នាព្រួតដេញវាយជនបង្កទាំង ៣នាក់នោះវិញ តែ២ នាក់ រត់គេចខ្លូនបាត់ នៅសល់តែម្នាក់ ត្រូវសន្តិសុខព្រួតវាយទ្រោមខ្លួន ទើបទូរស័ព្ទហៅសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ ។ ពេលដែលសាច់ញាតិជនរងគ្រោះ ហៅស្ត្រីរងរបួសនោះ មកសាកសួររួចហើយ ស្រ្តីនោះ ក៏មិនបានប្តឹងប្តល់ទេ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close