សម្តេច​ ហេង ​សំ​រិន​ អនុ​ញ្ញាត​ឲ្យ​គណៈ​ប្រតិ​ភូ​វៀត​ណាម​ចូល​សម្តែង​ការ​គួរ​សម​

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី១៣ ធ្នូ ២០១២ នៅវិមានរដ្ឋសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានអនុញាតឲ្យគណៈប្រតិភូវៀតណាម ចូលជួបសវនាការ ដែលដឹកនាំដោយលោក ផាម ក្វាងងី សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស កុម្មុយនីសវៀតណាម និងជាលេខាគណៈ កម្មាធិការបក្សរដ្ឋធានីហាណូយ ។

ក្នុងជំនួបសវការសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ បក្សកម្មុយ នីសវៀតណាម រដ្ឋា ភិបាល និង ប្រជាជន វៀតណាម ដែលបានផ្តល់ការជួយឧបត្តម យ៉ាងធំធេងដល់ ប្រជាជន កម្ពុជា ក្នុងបុព្វ ហេតុសគ្រោះជាតិពីរបបប្រល័យពូជ សាសន៍ និងការធ្វើឲ្យ ប្រជាជាតិកម្ពុជារស់ ឡើងវិញនិងមានការ អភិវឌ្ឍន៍រហូតមក ដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះដែរសម្តេច ហេង សំរិន ក៏បានជម្រុញឲ្យចំណងមិត្តភាព សាមគ្តី ភាព និងកិច្ចសហប្របត្តិការ រវាងប្រទេស ទាំងពីរ ប្រជាជនទាំងពីរ កម្ពុជាវៀតណាម កាន់តែត្រូវបានពង្រឹង និង ពង្រីកឲ្យកាន់តែ រឹងមាំខ្លាំងក្លាថែមទៀត ។

លោក គាំម កុសលនាយកខុទ្ទកាល័យរដ្ឋសភាបានមានប្រសាសន៍ថា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក ផាម ក្វាងងី សមាជិក ការិយាល័យ នយោបាយ មជ្ឈឹមបក្ស កុម្មុយ នីសវៀតណាម និងជាលេខាគណៈកម្មាធិការបក្ស រដ្ឋធានី ហាណូយ លោកបាន កោតសរ សើរដល់ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់លើគ្រប់វិស័យ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close