បើក​​បុក​​រថយន្តរ​​បាំង​​ដែក​​ចែក​​ទ្រូង​​ផ្លូវ​​បាក់​​អស់​​៣​​កង់​​

ភ្នំពេញ៖ កាលពីវេលាម៉ោង ២៣ និង០០នាទីយប់ ថ្ងៃទី១២ ខែធ្នូ រថយន្តមួយគ្រឿងត្រូវរង ការខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងខណៈដែល បុរស២នាក់ បើកបររថយន្តនេះក្នុង ល្បឿនលឿន តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ហើយរេចង្កូត បុករបាំងដែកចែកទ្រូង ផ្លូវពេញទំហឹង នៅជិតស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស២នាក់ រួមដំណើរក្នុងរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-8591 បើកបរក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលបានបើកក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុ មិនដឹងថាអ្នកបើកបរងងុយដេក ឬក៏យ៉ាងណានោះទេ ស្រាប់តែរថយន្តរេចង្កូត បុករះរបាំងដែកចែកទ្រូងផ្លូវ បាក់អស់៣កង់ ដួលរាល កៀបជាប់ក្បាលរថយន្ត។

ចំណែករថយន្តត្រូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង ប៉ុន្តែសំណាងល្អដែរ ក្នុងហេតុការណ៍នេះគ្មានមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តនិងអ្នករួមដំណើរ បានចុះពីលើរថយន្តនាំគ្នារត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរ ខណ្ឌទួលគោក ចុះមកពិនិត្យ និងសហការជាមួយប៉ូលិសជំនាញ វាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close