សមត្ថកិច្ចចាប់មុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១២ ធ្នូ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ គ្រឿងញៀនក្រសួងមហា ផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញា រងអមសាលា ដំបូងរាជធានីភ្នំពេញ លោកគឺ ប៊ុណ្ណារ៉ា បានឡោមព័ទ្ធនិងឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នៅផ្ទះជួល ស្ថិតនៅផ្ទះលេខ៧២ តាមបណ្ដោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ដោយបានដកហូតថ្នាំ ញៀននិងសម្ភារៈមួយចំនួន ។
ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចរបស់លោកឃាត់ខ្លួនខាងលើនេះ មានឈ្មោះស៊ុយ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ គឺជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ គ្រឿងញៀនយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចធ្វើការតាមដានអស់ រយៈពេលជាយូរមកហើយនោះ ។
លោកសាន សុធី បានបន្ដថា បន្ទាប់ពី តាមដាននិងធ្វើការស្រាវជ្រាវតាមជំនាញ របស់ខ្លួនរួចមក កម្លាំងសមត្ថកិច្ចលោក ដឹក នាំដោយព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា បានចុះ មកឡោមព័ទ្ធផ្ទះជួល ហើយឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យរូបនេះ រួមទាំងរឹប អូសថ្នាំញៀន ៦កញ្ចប់តូចនិង២កញ្ចប់ធំ ព្រមទាំងម៉ូតូចំនួន២គ្រឿង។
បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ននៅការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ហេង នាង