ស្ត្រីម្នាក់ត្រូវប្តីវាយធ្វើបាបរហូតធ្លាក់ខ្លួនពិការនៅតែធ្វើបាបទៀត
ស្ត្រីកំសត់ម្នាក់ រងកម្មដោយសារតែប្តីចិត្តកំណាចប្រើហិង្សាធ្វើទារុណកម្មរហូតធ្លាក់ខ្លួនពិការ ហើយមិនអស់ចិត្តបន្តវាយទាត់ធាក់ រួចច្របាច់.កឱ្យសន្លប់ ហើយយករណាអារជើងត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
អំពើហិង្សានេះ កើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី០៥ កុម្ភៈ ២០១២ ពេលដែលប្តីត្រឡប់មកពីមើលកីឡាប្រដាល់មកដល់ផ្ទះទារលុ យប្រពន្ធយកទៅផឹកស្រា ប្រពន្ធមិនឱ្យ ក៏ធ្វើទារុណកម្មប្រពន្ធ និងកូននៅនឹងផ្ទះ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះវង ធារី អាយុ៤៦ឆ្នាំ ឯប្តីឈ្មោះលឹម ថន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឡកំបោរ ក្រុមទី៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ស្ត្រីរងគ្រោះបានម្រេចចិត្តថា នឹងលែងលះប្តីចិត្តកំណាចនេះហើយ ប៉ុន្តែគាត់មិនអស់ចិត្តនឹងសមត្ថកិច្ចដែលចាប់ខ្លួន ហើយហេតុអីក៏ដោះលែងវិញបែបនេះ៕