ពលរដ្ឋទីបេពីរនាក់ត្រូវបានចាប់ខ្លួនពីបទញុះញង់អ្នកដ៏ទៃឲ្យធ្វើការដុតសម្លាប់ខ្លួន
មន្រ្តីប្រទេសចិនបានចាប់ខ្លួនពលរដ្ឋទីបេពីរនាក់ក្រោមចោទប្រកាន់ពីបទញុះញង់ អ្នកដ៏ទៃឲ្យធ្វើការ ដុតសម្លាប់ខ្លួន។
យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធពត៌មានរបស់រដ្ឋាភិបាលចិន បានឲ្យដឹងថា ព្រះសង្ឃមានជន្មាយុ៤០វស្សាមួយអង្គនិងក្មួយប្រុសរបស់ព្រះអង្គដែលមានអាយុ ៣១ឆ្នាំកំពុងជាប់ការឃុំឃាំង។
អ្នកទាំងពីរត្រូវបានគេចោទប្រកាន់ពីបទបញ្ចុះបញ្ចូលមនុស្ស៨នាក់ឲ្យធ្វើការដុត សម្លាប់ខ្លួនឯងដោយក្នុងចំណោមអ្នកទាំងនោះមានមនុស្ស៣នាក់បាន ស្លាប់។
ក្រសួងសន្តិសុខសាធារណៈចិននិយាយថាការញុះញង់អ្នកដ៏ទៃឲ្យធ្វើការដុតសម្លាប់ ខ្លួនឯងគឺ បច្ចុប្បន្ននេះត្រូវបានគេចាត់ទុកថាជាអំពើមនុស្សឃាតដោយចេតនា ដែលបទចោទប្រកាន់នេះជាទូទៅនឹងឈានទៅរកទោសប្រហារជីវិត៕
(Radio Australia)